ច្រើនសន្លឹក សិស្សទី ៩ ប្រឡងឌីប្លូមឆ្នាំនេះ កំពុងល្បីពេញហ្វេសប៊ុក
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ដែលរៀបចំដោយ ក្រសួងអប់រំ យុវជននិងកីឡា កាលពី ២ ថ្ងៃកន្លងមកនេះ ត្រូវបានប្រព្រឹត្តទៅដោយរលូន ដោយឃើញថា បេក្ខជនដែលបានចូលរួមទាំងអស់ មានលក្ខណៈសម្បត្តិ របៀបរៀបរយត្រឹមត្រូវល្អ អនុវត្តន៍នូវគោលការណ៍អនាម័យ និង គម្លាតសង្គមបានយ៉ាងខ្ជាប់ខ្ជួន ។
ទន្ទឹមនឹងនោះ ថ្មីៗនេះ កំពុងផ្ទុះការចាប់អារម្មណ៍ និងមានការចែករំលែកបន្តជាច្រើន នូវរូបថតសកម្មភាព របស់បេក្ខជនប្រឡងឌីប្លូម មុនចូល និង ក្រោយចេញពីបន្ទប់ប្រឡង ភាគច្រើនមានសម្រស់ស្រស់ស្អាត មានអាកប្បកិរិយាសង្ហាសមសួន មុខខ្យូតៗ និងរៀបចំខ្លួនបានរៀបរយល្អ ខ្ញង់ៗតែម្ដង ។ ជាហេតុទាក់ទាញខ្សែភ្នែក អ្នកនិយមលេងបណ្ដាយសង្គមហ្វេសប៊ុក បង្កើតបានជាប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍ រហូតដល់មានមតិខ្លះនិយាយថាប្អូនៗសម័យនេះឡើងស្អាតៗ ខ្ពស់ៗ ខ្ញង់ៗ ស្តង់ដាតែម្ដង ដែលខុសពីជំនាន់ពួកគាត់ប្រឡង បេក្ខជនម្នាក់ៗមុខដូចបង្គួយភពផ្កាយ ៕
ខាងក្រោមនេះជាបណ្ដុំរូបភាពបេក្ខជនប្រលងស្អាតៗ ដែលបានប្រមាញ់ដោយ យុវជនមួយក្រុមនៃ ទំព័រហ្វេសប៊ុក Photography ដែលបានផ្ដល់មកកាន់ «ប្រជាប្រិយ» សូមទស្សនាទាំងអស់គ្នា ៖
ប្រភពរូបភាព ៖ Photography