ទម្លាយមូលហេតុដែលស្ដ្រីរូបស្អាត រៀបការជាមួយបុរសវ័យចំណាស់ថ្មីៗនេះ
រយៈពេលប៉ុន្មានថ្ងៃមកនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានរូបភាពរៀបការរបស់គូស្នេហ៍ថ្មីថ្មោងមួយគូ ដែលមាន វ័យខុសគ្នា ត្រូវបានគេយកមកបង្ហោះបន្ដបន្ទាប់គ្នាជាច្រើន នៅលើបណ្ដាញសង្គមហ្វេសប៊ុក។ ថ្ងៃនេះ យើងសូមបង្វែរអារម្មណ៍លោកអ្នក មកតាមដានពីព័ត៌មានលម្អិតអំពីចំណងស្នេហ៍របស់គូស្វាមីភរិយាថ្មីមួយគូនេះ ដែលសម្រេចចិត្តរៀបការសាងអនា គតជាមួយគ្នា កំពុងទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់មហាជន។
យោងតាមគណនីហ្វេសប៊ុក មានឈ្មោះថា ម៉េង សូដា ជានារីរូបស្រស់ដែលបានសម្រេចចិត្តរៀបការជាមួយស្វាមី ដែលមានវ័យខុសគ្នារាប់សិបឆ្នាំនោះ បានទម្លាយអារម្មណ៍ពិតថា នាង និង ស្វាមី បានស្រឡាញ់គ្នា ៨ ឆ្នាំហើយ ហើយនាង ពិតជារំភើប និង អរគុណយ៉ាងខ្លាំង ចំពោះស្វាមីដែលរក្សាចិត្តស្រលាញ់ដល់រូបនាង។
ក្នុងនោះ នាងបានបង្ហោះសារមួយថា «អគុណប្ដីសំលាញ់ដែលរក្សាចិត្តស្រលាញ់អូនមករហូតអស់រយៈពេល ៨ ឆ្នាំ អគុណដែលមិនប្រកាន់អតីកាលរបស់អូន អគុណដែលព្រមទទួលយកអូន មិនថាអូនធ្វើខុសកំហុសតូចធំបងតែងតែអភ័យទោសឱ្យអូនរហូត បងពិតជាបុសរដល់ល្អម្នាក់ដែលចេះស្រលាញ់ចេះអភ័យទោស ចេះអត់អោន ចេះទទួលយកទាំងចំនុចល្អនឹងចំនុចអាក្រក់របស់អូន ចេះស្រលាញ់អូននឹងប៉ាក់ម៉ាក់របស់អូន អូនអគុណទឹកចិត្តរបស់បង ចាប់ពីពេលនេះអូននឹងមិនធ្វើខុសចំពោះបងទៀតនោះទេ យើងនឹងរស់នៅជាប្ដីប្រពន្ធជារាងរហូតទៅ អូននឹងមើលថែបងអស់មួយជីវិតរបស់អូន អតីកាលរបស់អូនអាចនឹងស្គាល់មនុស្សជាច្រើនតែមនុស្សទាំងអស់នោះមិនមានចិត្តដែលទទួលយកអូនដូចជាបងនោះទេ យរៈពេល8ឆ្នាំកន្លមកទើបអូនដឹងថាមានតែបងដែលស្រលាញ់អូនជាអូនពិតប្រកត់ អគុណណាស់លោកប្ដី»។
បន្ថែមពីលើសារនោះ នាងក៏បង្ហាញអារម្មណ៍ពិតមួយទៀតថា «ក្ដីសុខ ដែលយកលុយទិញមិនបានគឺបានរស់នៅជាមួយមនុស្សដែលយើងស្រលាញ់ហើយគេស្រលាញ់យើងវិញដូចគ្នា គាត់ជាមនុស្សតែម្នាក់ដែលគោរព ស្រលាញ់ នឹងអោយតម្លៃខ្ញុំរហូតមក កំហុសតូចធំគាត់តែងតែអភ័យទោសអោយខ្ញុំ រហូតមានចាស់ទុំ ដឹងលឺ ហើយអ្វីដែលបញ្ជាក់ពីការស្រលាញ់របស់គាត់ចំពោះខ្ញុំ គឺផ្កាស្លា ជាសាក្សីនៃចំណង ដ៍រឹងមាំមិនអាចកាត់ថ្លៃបាន ។ពីមុនត្រឹមតែជាមនុស្ស2នាក់ដែលស្វែងយល់ចិត្តគ្នា តែលូវ យើងបានឈានជើងដើរផ្លូវរួមគ្នាអស់រយះពេល8ឆ្នាំ រហូតយល់ពីគ្នាកាន់តែច្រើន រហូតយើងទាំង2ក្លាយជាប្ដីប្រពន្ធ។ ពីពេលនេះទៅយើងមិនមែនសងសង្សារ តែយើងជាប្ដីប្រពន្ធ ជាគូរជីវិត ហើយអូនសន្យាថានឹងថែចំណងស្នេហាមួយនេះជារៀងរហូតទៅ ព្យុះភ្លៀងកន្លងមកធ្វើអោយអូនដឹងថា បងជាមនុស្សម្នាក់គត់ដែលស្រលាញ់អូនជាអូន»។
សូមបញ្ជាក់ថា នារីរូបស្រស់ខាងលើ បានរៀបការជាមួយស្វាមី ពោរពេញដោយសុភមង្គល កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២០៕