អាម៉ុកត្រីជាមុខម្ហូបខ្មែរមួយមុខដែលចាស់ៗពីមុននិយមធ្វើញ៉ាំក្នុងគ្រួសារ ឬក៏នៅក្នុងកម្មវិធីផ្សេងៗ ។ បច្ចុប្បន្ន សម្រាប់អ្នកដែលមិនសូវចេះធ្វើម្ហូប ប្រហែលជាគិតថាពិបាកធ្វើ ពេលនឹកឃើញចង់ញ៉ាំត្រូវកម្មង់ញ៉ាំនៅភោជនីយដ្ឋាន ។
ថ្វីត្បិតតែត្រូវការរៀបគ្រឿងច្រើនបន្តិចមែន តែមិនពិបាកក្នុងការចម្អិននោះទេ គ្រាន់តែមើលវីដេអូនេះអ្នកអាចចម្អិនសម្រាប់បរិភោគជុំគ្រួសារនៅផ្ទះ ហើយចំណាយថវិការតិចទៀត ។ តោះមកទស្សនាវិធីធ្វើអាម៉ុកត្រីពីចុងភៅអាជីពរបស់យើងទាំងអស់គ្នា៖