សំណាងណាស់! ទៅដើរលេងសុខៗ ប្រទះឃើញសត្វសមុទ្រមានតម្លៃថ្លៃជាងគេលើលោក…
គ្រួសារ Martyn Green ដែលរស់នៅ New Brighton បាននាំគ្នាទៅពិកនិចនៅឆ្នេសមុទ្រមួយកន្លែងក្បែរ Caernarfon រដ្ឋ North Wales ប្រទេសអង់គ្លេស ស្រាប់តែចៃដន្យប្រទះរបស់ម្យ៉ាងដែលមានរូូងរាងសរសៃដូចសំណាញ់បិទជិតនៅលើឆ្នេរនោះ ។
គ្រាន់តែក្រឡេកមួយភ្លែត ពួកគេគិតថារបស់នោះគ្រាន់តែជាដុំឈើធម្មតា ប៉ុន្តែនៅពេលមើលឱ្យជិតក៏បានឃើញមានព្រុយៗជាច្រើនចេញមកជាមួយសំបកខ្យងនៅខាងចុង ។ Martyn និយាយថា គាត់មិនដែលបានឃើញសត្វប្រភេទនេះពីមុនមកទេ ។
ភ្លាមៗ Martyn ក៏បានស្វែងរកព័ត៌មានពីសត្វនោះនៅក្នុងអុីនធឺណែត ហើយពួកគេពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីបានឃើញនូវតម្លៃរបស់វា ។ លោកថា សត្វនេះមានឈ្មោះ Goosenecked Barnacles ជាប្រភេទភាវៈកម្រ ដែលឃើញតិចបំផុតនៅក្នុងប្រទេសអេស្បាញ និង ព័រទុយហ្គាល់។ ជាពិសេសទៀតនោះ វាគឺជាម្ហូបសមុទ្រដ៏កម្រជាងគេបំផុតនៅលើពិភពលោក ។
Martyn បន្ថែមថា តម្លៃខ្យងតូចមួយនៅលើនោះស្មើនឹង ៣២ ដុល្លារ ហើយក្នុងមួយគុម្ពនោះមានសត្វតូចៗដល់ទៅ ២ ពាន់ក្បាល ៕