គូព្រេងពីបុព្វជាតិមែន! នារីវ័យក្មេង មានសុភមង្គលពេញទី ជាមួយស្វាមីចំណាស់
នៅលើលោកនេះអ្នកណាថាមិនមានស្នេហ៍ពិតនោះ ហើយលើលោកគឺពិតជាមានមែនស្នេហាដែលមិនគិតពីអាយុ ។ ព្រោះពេលនេះបានបកស្រាយច្បាស់ហើយថា ស្នេហ៍ពិតជាមានមែន ហើយមិនគិតពីពណ៌ សម្បុរ និងគម្លាតនៃអាយុឡើយ ។ នារីវ័យក្មេងម្នាក់បានរៀបការជាមួយបុរសម្នាក់ដែលមានអាយុស្ទើរតែអាចហៅឪពុកបាន ធ្វើឱ្យមានការភ្ញាក់ផ្អើលនាពេលកន្លងមកនោះ ពេលនេះបានបង្ហាញភាពផ្អែមល្ហែម ក្ដីសុខ សុភមង្គលពេញទី ក្រោយបានរួមរស់ជាប្ដីប្រពន្ធមក ។
នារីវ័យក្មេងដ៏ស្រស់ស្អាត ត្រូវជាភរិយាបុរសចំណាស់បានសរសេរសារមួយយ៉ាងវែងអន្លាយ ពីទំហំក្ដីស្រឡាញ់ដែលមានចំពោះស្វាមី ធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុករំភើបជំនួសក្ដីស្នេហ៍អ្នកទាំងពីរ ។ នាងបានសរសេររៀបរាប់ថា៖
«ប្ដីសម្លាញ់ អរគុណបងដែលចូលមកក្នុងជីវិតអូន, បង្រៀនអូនឱ្យស្គាល់ពីបុព្វហេតុនៃការរស់, អូនសែនពេញចិត្តដែលបានក្លាយជាដៃគូរជីវិតដើររួមផ្លូវជាមួយបង, ទាំងដឹងថាផ្លូវនោះវាពិបាកក៏ដោយ តែអូនក៏ពេញចិត្តនឹងទទួលព្រោះអូនដឹងថាដៃគូរជីវិតរបស់អូនជាមនុស្ស ល្អ នឹងមានគុណតម្លៃគ្រប់គ្រាន់សម្រាប់ឱ្យអូនតស៊ូជាមួយបាន, ទោះបីយើងគ្មានគ្រប់យ៉ាងតែអ្វីដែលយើងមាន គឺយើងមានចិត្តនឹងតស៊ូជាមួយគ្នា, ស្គាល់ជីវិតថាតើយយើងចង់បានអ្វី ? អូនសែនស្ដាយដែលអូនមិនអាចឈឺជំនួសបង,អូនចង់ឃើញបងមានសុខភាពល្អ,អ្វីដែលអូនចង់បាននឹងប្រាថ្នារាល់ថ្ងៃសុំឱ្យបងបានស្ថិតនៅជាមួយរហូតទៅ,,,អូនស្រលាញ់បងណាស់ ប្ដីសម្លាញ់, (ផ្ទះ ,លុយកាក់, ) យើងគ្មានឡើយ,, តែអ្វីដែលប្ដីសម្រេចថាល្អ គឺអូនទទួលស្គាល់គ្រប់យ៉ាង, ព្រោះអ្វីដែលជាភាពត្រឹមត្រូវគឺបងតែងជ្រោមជ្រែងជានិច្ច, អូននឹងរួមផ្លូវជីវិតនេះជាមួយបង, ♥» ៕