សូមប្អូនៗត្រៀមខ្លួន នេះហើយជាប្លង់ត្រូវអង្គុយរៀន ពេលក្រសួងបើកសាលាវិញ ទំនងគួរឱ្យចង់រៀន
កាលពីថ្ងៃទី ៣០ មិថុនា ២០២០ កន្លងទៅនេះ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញទស្សនកិច្ចនៅតាមគ្រឹះស្ថានសិក្សាឯកជន ដើម្បីពិនិត្យមើលយន្តការនៃការរៀបចំកម្មវិធីសិក្សា និង ស្ថានភាពបន្ទប់រៀន បន្ទាប់ពីសាលាបានបិទទ្វាដោយយោងតាមគោលការណ៍ណែនាំរបស់ក្រសួងអប់រំ និង ក្រសួងសុខាភិបាល ក្នុងគោលដៅបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំយុវជន និងកីឡា ។
ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅក្រោមការដឹកនាំដោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយថ្នាក់ដឹកនាំអប់រំជាច្រើនរូប ដោយការធ្វើទស្សនកិច្ចលើកនេះបានប្រព្រឹត្តទៅនៅគ្រឹះស្ថានសិក្សាឯកជនចំនួន ២ គឺសាលាអន្តរជាតិភ្នំពេញ (ISPP) និងសាលាអន្តរជាតិ សៅប្រ៊ីដ (Southbridge International School) ។
សូមជម្រាបថា រហូតមកទល់ពេលនេះ ក្រសួងអប់រំនៅមិនទាន់អាចកំណត់កាលបរិច្ឆេទនៃការបើកសាលារៀនឡើងវិញដោយស្ថានភាពនៃជំងឺកូវីដ-១៩ នៅចោទជាបញ្ហានៅឡើយ ។ យ៉ាងនេះក្ដី ក្រសួងបាន និង កំពុងព្យាយាមលើកកម្ពស់កម្មវិធីអប់រំពីចម្ងាយ និង តាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីធានាបាននូវគុណភាពអប់រំ ទោះសិស្សមិនអាចសិក្សាជាមួយគ្រូដោយផ្ទាល់ក្ដី ៕