ប្លែកម្ល៉េះ! យក ទុរេន ឆាជាមួយសាច់ជ្រូកចិញ្ជ្រាំ ធ្វើម្ហូបញុំាបានទៀត
ទុរេនគឺជាផ្លែឈើហូបផ្លែមួយប្រភេទ ដែលមានតម្លៃថ្លៃ មានឱជារសឆ្ងាញ់ប្លែក ដែលមកទល់ពេលនេះកសិករខ្មែរ បានដាំវានៅតាមបណ្តាខេត្តមួយចំនួន ដូចជាកំពត កំពង់ចាម កោះកុងជាដើមហើយថែមទាំងសម្បូរតែតាមរដូវក្នុងមួយឆ្នាំម្តងតែប៉ុណ្ណោះទើបអាចញ៉ាំបាន ។
ភាគច្រើនយើងធ្លាប់តែឃើញគេញ៉ាំផ្លែទុរេន ដូចជាផ្លែឈើដទៃទៀតប៉ុណ្ណោះ គឺបកសំបកចេញ និង ទទួលទានសាច់វាតែម្តង ។ យ៉ាងណាមិញ មានគណនីហ្វេសប៊ុកឈ្មោះ Seng Dalish បានបង្ហាញរបៀបញ៉ំាទុរេនថ្មី គឺយកប្រែជាមុខម្ហូបឆា ដូចជាបន្លែទៅវិញ ។
យោងតាមវីដេអូនោះ គឺអ្នកនាងបានយកទុរេន ឆាជាមួយសាច់ជ្រូកចិញ្ជ្រាំ ដែលលទ្ធផលទទួលបានគួរឱ្យចាប់អារម្មណ៍ព្រមទាំងប្លែកម្យ៉ាងដែរ ។ នៅក្នុងវីដេអូនោះក៏មានអ្នកបញ្ជេញយោបល់ភ្ញាក់ផ្អើលជាខ្លាំង ដែលពួកគេពិតជាមិនបានដឹងទេថា ទុរេនអាចយកមកឆាជាម្ហូបបាន ។ ទោះបីជាយ៉ាងណាក៏ដោយ ម្ចាស់គណនីខាងលើក៏បានឱ្យដឹងថា វាពិតជាមាឱជារសឆ្ងាញ់ ដូចឆាជាមួយបន្លែមួយចំនួនដែរ ជាពិសេសគឺមិនមានក្លិនអ្វីឡើយពេលឆារួច ៕
https://www.facebook.com/sengdalish.ahlish/videos/921415158310623/