យោងទៅតាមការសិក្សាជាច្រើនរបស់ក្រុមហ៊ុនទេសចរណ៍ធំៗ បានឱ្យដឹងថា មនុស្សស្រីមានចំណង់ចំណូលចិត្តដើរលេងបែប solo ម្នាក់ឯងច្រើនជាងបុរស ។ ខណៈពេលដែលមានមនុស្សជាច្រើនយល់ថា ការដើរលេងម្នាក់ឯងគួរឱ្យធុញទ្រាន់ និង សោះកក្រោះ និង គុណវិបត្តិមួយគឺមានអារម្មណ៍ឯកាបន្តិច ។ ប៉ុន្តែការពិតការដើរលេងតែម្នាក់ឯងនឹងទទួលបានបទពិសោធន៍ដ៏ល្អបំផុតសម្រាប់ជីវិតដល់ទៅ៩យ៉ាងឯណោះ ។
១. អ្នកមានសេរីភាពច្រើន៖ អ្នកមិនចាំបាច់ផ្លាស់ប្តូរគម្រោងរបស់អ្នកតម្រូវទៅតាមនរណាម្នាក់ ។ អ្នកអាចជ្រើសធ្វើអ្វី ញ៉ាំអ្វី ដើរទៅកន្លែងណាតាមដែលអ្នកចង់ ក៏មិនមានអ្នកណារអ៊ូនៅពេលដែលអ្នកវង្វេងផ្លូវដែរ ។
២. អ្នកមានឱកាសច្រើនក្នុងការបញ្ជេញស្រ្តេស៖ អ្នកអាចចូលតួ ស្រែកឱ្យអស់ចិត្ត បញ្ជេញរាល់អារម្មណ៍ដែលមាននៅក្នុងចិត្តដោយមិនខ្លាចអ្នកណាមកវាយតម្លៃ ។
៣. ក្លាហានចេញពីតំបន់សុវត្ថិភាពរបស់ខ្លួន៖ នៅពេលដែលដើរលេងជាមួយមិត្តភក្តិធ្វើឱ្យអ្នកគិតថាអ្នកសុវត្ថិភាពជានិច្ច ទោះបីជាពេលវង្វេងផ្លូវ ដែលធ្វើឱ្យអ្នកពឹងផ្អែកលើអ្នកដទៃខ្លាំង ។ ដូច្នេះ ពេលនៅម្នាក់ឯងអ្នកនឹងក្លាហានដោះស្រាយបញ្ហានោះដោយខ្លួនឯង ។
៤. វាប្រហែលជាត្រូវចំណាយតិចជាង៖ អ្នកអាចគ្រប់គ្រងការចំណាយរបស់ខ្លួន ដែលជាទូទៅច្រើនជាការជ្រើសរើសជាមួយតម្លៃមួយដែលធូរជាង ដើរជុំគ្នាព្រោះតម្រូវតាមមតិច្រើន ហើយការលើកឡើងច្រើនល្អៗ និង ខ្លាចចិត្តគ្នា ។
៥. អ្នកអាចសម្រាកដោយគ្មានអារម្មណ៍ខុសឆ្គង៖ ពេលនៅជាមួយគ្នាច្រើនតែងតែមានហើយ អារម្មណ៍ខ្លាចធ្វើនេះខុស ធ្វើនោះខុស ដូច្នេះដំណើរកម្សាន្តក៏មិនទទួលបានអារម្មណ៍ល្អដែរ ។
៦. ងាយស្រួលក្នុងការបង្កើតមិត្តភក្តិ៖ ធ្វើឱ្យអ្នកស្គាល់មនុស្សថ្មី រៀនពីបទពិសោធន៍របស់គេ និង បង្កើតមិត្តថ្មីៗ ដែលស្ថិតនៅតំបន់ផ្សេងៗគ្នាដែរ ។
៧. ទស្សនាទិដ្ឋភាពជុំបានច្រើនជាងមុន៖ ពេលដើរជុំគ្នាគឺពិតជាសប្បាយប៉ុន្តែវាអាចឱ្យអ្នកភ្លេចក្រលេកមើលទៅទិដ្ឋភាព សម្រស់ធម្មជាតិដែលនៅជុំវិញបានអស់ពីលទ្ធភាព បន្ទាប់មកនឹងមិនបានរៀនអ្វីសោះពីវា ។
៨. បង្កើនភាពជឿជាក់ចំពោះខ្លួនឯង៖ អ្នកនឹងមានជំនឿជាក់ច្រើនជាងមុនថាអ្នកអាចធ្វើរឿងនេះបាន ឬរឿងនោះបាន ទោះបីជាអ្នកមិនធ្លាប់បានធ្វើពីមុន តែពេលដើរម្នាក់ឯងអាចនាំឱ្យអ្នកធ្វើរឿងទាំងនោះបាន ។
៩. អ្នកនឹងស្គាល់ពីខ្លួនឯងកាន់តែច្បាស់៖ អ្នកនឹងមានពេលគិតពីខ្លួនឯងបន្ថែមថាខ្លួនឯងចង់បានអ្វី ចង់ធ្វើអ្វីពិតប្រាកដ នៅពេលដែលដើរកម្សាន្តម្នាក់ឯងអាចឱ្យអ្នកមានគំនិតថ្មី មានភាពច្នៃប្រឌិត និង ការលើកទឹកចិត្តពីខ្លួនឯងដែរ ៕