ពេលគ្រប់អាយុធ្វើអត្តសញ្ញាណប័ណ្ណ បើមានតែសំបុត្រកំណើត ១ មុខ គេមិនធ្វើឱ្យទេ ត្រូវមានឯកសារទាំងនេះ
នៅពេលគ្រប់អាយុធ្វើអត្តសញ្ញាណប័ណ្ណ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវទៅបំពេញឯកសារ និងធ្វើនៅតាមសហគមន៍របស់ខ្លួន ។ ក្នុងនោះដែរមានប្រជាពលរដ្ឋមួយចំនួននៅតែមិនទាន់ដឹងច្បាស់ទេថា នៅពេលត្រូវធ្វើអត្តសញ្ញាណប័ណ្ណ តើត្រូវមានឯកសារអ្វីខ្លះ ?
មានប្រជាពលរដ្ឋម្នាក់បានComment សួរនៅក្នុងផេកអគ្គនាយកដ្ឋានអត្តសញ្ញាណប័ណ្ណ ថា កូនរបស់លោកគ្រប់អាយុធ្វើអត្តសញ្ញាណប័ណ្ណ ប៉ុន្តែមានត្រឹមសំបុត្រកំណើតមួយសន្លឹកអាចធ្វើបានឬទេ?
ពេលនោះ ខាងអគ្គនាយកដ្ឋានអត្តសញ្ញាណប័ណ្ណ បានតបថា មិនអាចធ្វើបានឡើយ ។ ក្នុងនោះដែរត្រូវមានឯកសារដូចខាងក្រោម៖
-សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
-សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៕