ផ្ទះលើចុងឈើរបស់សហគមន៍ជួរព្រះ នៅឧទ្យានជាតិវីរៈជ័យ ទទួលបានការចាប់អារម្មណ៍ខ្លាំង
ពិតជាល្អ និង ប្លែកម៉្យាងដែរ ដែលសហគមន៍មួយនៅក្នុង តំបន់ការពារធម្មជាតិឧទ្យានជាតិវីរៈជ័យ បានបង្កើតជាផ្ទះសំណាក់ដើមឈើ សម្រាប់ស្នាក់នៅ និង គយគន់មើលសត្វព្រៃ ដ៏សម្បូរបែប ដែលរស់នៅក្នុងតំបន់នោះ ព្រមទាំងគយគន់ ទេសភាព ព្រៃឈើ និង ធម្មជាតិ ដ៏ស្រស់បំព្រង ដែលយើងកម្របានឃើញពីមុនមក ។
រូបភាពដែលបង្ហាញពីផ្ទះស្នាក់នៅរបស់សហគមន៍មួយនេះ ត្រូវបាន ឧទ្យាននុរក្សនៅទីនោះបង្ហាញថា ស្ថិតនៅតំបន់ជួរព្រះ តំបន់ការពារធម្មជាតិឧទ្យានជាតិវីរៈជ័យ ស្រុកវើនសៃ ខេត្តរតនគិរី ។ អ្នកបានឃើញរូបភាពផ្ទះស្នាក់នៅនេះ បានកោតសរសើរពីភាពប៉ិនប្រសព្វ និង ភាពច្នៃប្រឌិតខ្ពស់ ។
ប្រសិនបើលោកអ្នកចង់ទៅទស្សនា និង ស្នាក់នៅផ្ទះដើមឈើរបស់ សហគមន៍ នៅតំបន់ជួរព្រះនេះ អាចទាក់ទងមកកាន់មន្ទីរបរិស្ថាន ខេត្តរតនគិរី ឬ ទាក់ទងតាមរយៈលេខទូរស័ព្ទ ០៩៧ ៧៣០ ០៩ ៧៩ ៕
(ប្រភព៖មន្ទីរបរិស្ថានខេត្តរតនគិរី)