ធ្លាប់ញុំាទេ? នេះជាមុខម្ហូបប្លែកៗរបស់ អ្នកភូមិកំពង់ស្រឡៅ ជាប់ព្រំដែនខ្មែរ-ឡាវ ដែលល្បីបំផុត
ក្រៅពីមុខម្ហូប ដែលបងប្អូនប្រពលរដ្ឋខ្មែរយើង និយមធ្វើពិសារជាប្រចាំគ្រួសារ និង មុខម្ហូបបែប ឡាវ អ្នក ភូមិកំពង់ស្រឡៅ ជាប់ព្រំដែនឡាវ មួយនេះ នៅមានមុខ ប្លែកៗជាច្រើនទៀត ដែលប្រជាពលរដ្ឋ នៅទូទាំងប្រទេស ពុំសូវដែលបានស្គាល់ និង បានភ្លក់រស់ជាតិ មុខម្ហូបទាំងនោះឡើយ ។
មុខម្ហូបទាំងនោះ ត្រូវបានហ្វេសប៊ុកមួយឈ្មោះ ភូមិកំពង់ស្រឡៅ បានធ្វើការចែកផ្សាយ ឱ្យអ្នកចូលចិត្តលេងហ្វេសប៊ុកបានឃើញ និង បានស្គាល់នូវមុខម្ហូបប្រចាំតំបន់ ជាប់ព្រំដែនខ្មែរឡាវ មួយនេះដែលមានតាំងពីយូណាស់មកហើយ ។ មុខម្ហូបទាំងនោះរួមមាន សម្ល ស្លែបាតទន្លេ , ស្លររៃ និង បន្លែផ្កាព្រៃ បង្គួយអាំង និង កំប៉ោងលីង ។ល។ សូមជម្រាបថា ភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ នៅជាប់នឹងខេត្តស្ទឹងត្រែង ។
ក្រៅពីធ្វើការបង្ហាញនូវមុខម្ហូបប្លែកៗ ប្រចាំតំបន់ ដែលប្រជាជនភាគច្រើនមិនដែលមានស្គាល់នោះ ហ្វេសប៊ុក ឈ្មោះភូមិកំពំង់ស្រឡៅ ក៏តែងតែធ្វើការចែកចាយនូវរូបភាព ទេសចរណ៍ដ៏ស្រស់ស្អាត តាមដងទន្លេមេគង្គ ទំនៀមទំលាប់ ការរស់នៅ និង ប្រពៃណីសំខាន់ៗ ប្រចាំតំបន់ដែលរស់នៅជាប់ប្រទេសឡាវ មានតាំងពីយូរលង់ណាស់មកហើយនេះផងដែរ ៕
សម្ល ស្លែបាតទន្លេ
កំប៉ោងលីង
ស្លររៃ និង បន្លែផ្កាព្រៃ
បង្គួយ អាំង
(រូបថត៖ ភូមិកំពង់ស្រឡៅ )