ឡើងកាន់តំណែងភ្លាម រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថ្មី ប្រកាសដាក់ឱ្យប្រើសាកល្បងនូវគេហ៍ទំព័រថ្មី ដើម្បីទទួលមតិរិះគន់ដើម្បីស្ថាបនាពីប្រជាពលរដ្ឋ
មហាជនបានសម្តែងការគាំទ្រ និង អបអរសាទរ ចំពោះការអនុវត្តន៍ការងាររបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថ្មី ដោយគ្រាន់តែចូលកាន់ការងារភ្លាមបង្ហាញពីតម្លាភាព និង រៀបចំធ្វើកំណែទម្រងប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេសកម្ពុជាភ្លាម ដោយលោកបានរៀបចំបង្កើតឱ្យមានគេហ៍ទំព័ររបស់ក្រសួងមួយ ទទួលស្វាគមន៍មតិរិះគន់ដើម្បីស្ថាបនាប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា ។
ជាក់ស្តែងនាថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២០ ក្រសួងយុត្តិធម៌ បានប្រកាសដាក់ឱ្យប្រើសាកល្បងនូវគេហ៍ទំព័រ (Website) ថ្មីរបស់ខ្លួន ដែលមាន Link ឬតំណភ្ជាប់ http://www.moj.gov.kh ដើម្បីផ្សព្វផ្សាយព័ត៌មានក្នុងវិស័យយុត្តិធម៌ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ។
តាមរយៈនៃគេហ៍ទំព័រ (Website) ថ្មីរបស់ខ្លួន ដែលមាន Link ឬតំណភ្ជាប់ http://www.moj.gov.kh នេះអាចធ្វើឱ្យមជ្ឈដ្ឋានទូទៅប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំង ពិសេសអ្នករងគ្រោះ ដោយអំពើអយុត្តិធម៌ពិតៗ ពិសេសគឺអាចមានឱកាស Comment ចូល ផ្តល់ជាចម្ងល់ បង្ហាញពីភាពរងគ្រោះ បញ្ជាក់ពីអត្តសញ្ញាណមន្ត្រីតុលាការពុករលួយ អ្នកអន្តរាគមន៍ លើស្ថាប័នតុលាការនេះជាដើម ៕