៤ ករណីថ្មីនៅកម្ពុជាវិជ្ជមានកូវីដ ១៩ ព្រឹកថ្ងៃទី ៣ មេសា នេះ សុទ្ធតែជាជនជាតិបារាំង និង ម៉ាឡេស៊ី
នៅព្រឹកថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២០ នេះ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសរកឃើញករណីឆ្លងវីរុសកូវីដ ១៩ ថ្មីចំនួន ៤ ករណីថ្មីបន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកើនឡើងដល់ ១១៤ នាក់ ។
តាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងខាងលើដដែលបានបង្ហាញថា សម្រាប់ ៤ ករណីថ្មីរកឃើញវិជ្ជមានវីរុសកូវីដ ១៩ គឺសុទ្ធតែជាជនជាតិបរទេស ដោយ ៣ នាក់ជាជនជាតិបារាំង និង ម្នាក់ទៀតជាជនជាតិម៉ាឡេស៊ី ។
ទន្ទឹមនឹងនោះ ក្រសួងក៏បានប្រកាសពីករណីជាសះស្បើយថ្មីចំនួន ១ នាក់បន្ថែមទៀត ធ្វើឱ្យបច្ចុប្បន្នអ្នកជាសះស្បើយពីវីរុសកូវីដ ១៩ សរុបមានចំនួន ៣៥ នាក់ និង អ្នកដែលកំពុងសម្រាកព្យាបាលមានការថយចុះមកនៅត្រឹម ៧៩ នាក់ ៕