មើលផងស្រីៗ ឃើញចំណុចនេះ ច្បាស់ណាស់ថា គូស្នេហ៍អ្នកស្រឡាញ់សត្វចិញ្ចឹម ស្មើអ្នកហើយ
ស្រីៗព្យាយាមធ្វើយ៉ាងណាឱ្យដៃគូចាប់អារម្មណ៍តែលើខ្លួនឯងម្នាក់ ជាជាងអ្នកណាៗទាំងអស់ ប៉ុន្តែជឿឬអត់ថាដៃគូអ្នកអាចស្រឡាញ់សត្វចិញ្ចឹមរបស់គេជាងអ្នក នៅពេលដែលគេនៅជាមួយវាស្និទ្ធស្នាលខ្លាំង ។
ខាងក្រោមនេះជាសកម្មភាពមួយចំនួនដែលអាចឱ្យស្រីៗសង្កេតមើលបានថា គូស្នេហ៍ខ្លួនពិតជាស្រឡាញ់សត្វចិញ្ជឹមជាងខ្លួនឬអត់៖
១. គាត់ថ្នាក់ថ្នមវាសឹងគ្រប់ពេល៖ គាត់តែងតែថ្នាក់ថ្នម ផ្តល់ស្នាមថើបទៅឱ្យសត្វទាំងនោះមិនចេះជិនណាយ ហើយពេលខ្លះដល់ថ្នាក់គេងឱបគ្នារហូតដល់គេងលក់ក៏មាន ។
២. គាត់ឆាប់អត់ឱនឱ្យសត្វទាំងនោះ ប៉ុន្តែសម្រាប់អ្នកបែរជាមិនធ្វើអ៊ីចឹងដាក់ទេ៖ រាល់កំហុសដែលបានកើតឡើងដោយសត្វចិញ្ជឹមមិនថាឆ្កែ ឬឆ្មា ឬសត្វដទៃទៀត គាត់តែងតែអត់ឱនឱ្យវាជានិច្ច ។ ឧទាហរណ៍ដូចជា ពេលវាធ្វើបែកអ្វីមួយគាត់បារម្ភពីវាច្រើនជាងរបស់ ខណៈពេលដែលអ្នកបានធ្វើបែក ឬខូចខាតដូចគ្នាគាត់បែរជាតម្រូវឱ្យអ្នកសុំទោសព្រោះរឿងទាំងនោះ ។
៣. គាត់ឧស្សាហ៍ថតរូបជាមួយវា៖ ប្រសិនបើបណ្តាញទំនាក់ទំនងសង្គមរបស់គាត់ដូចជា Instagram ឬ Facebook ពោរពេញដោយរូបភាពរបស់គាត់ជាមួយពួកវា ឬ សុទ្ធតែសកម្មភាពពួកវា មានន័យថាគាត់កំពុងតែចាប់អារម្មណ៍លើវាជាងអ្វីៗទាំងអស់ ។
៤. គាត់រំភើបជាងធម្មតានៅថ្ងៃកំណើតរបស់វា៖ គាត់មើលទៅបានត្រៀមខ្លួនរៀបចំយ៉ាងល្អសម្រាប់វា ដោយមានទាំងនំ និង កាដូដ៏គួរឱ្យស្រឡាញ់ ហើយបង្ហាញអារម្មណ៍រំភើបខុសពីធម្មតា ។
៥. គាត់តែងតែសរសើរពួកវា៖ វាពិតជាមិនប្រក្រតីទេដែលឆ្កែ របស់អ្នកមានឈ្មោះហៅក្រៅដ៏គួរឱ្យស្រឡាញ់ពីដៃគូអ្នក ប៉ុន្តែអ្នកបែរជាអត់ ។ ហើយជានិច្ចជាកាលគាត់តែងតែសរសើរពួកវាសូម្បីតែរឿងបន្តិចបន្តួច ។
៦. គាត់ពិបាកធ្វើចិត្ត ពេលបែកពួកវា៖ ប្រាកដណាស់ ពេលគូស្នេហ៍អ្នកត្រូវនៅឆ្ងាយពីគ្នាមួយរយៈ អ្នកព្រមទាំងគាត់ នឹងមានអារម្មណ៍ថាពិបាកក្នុងការនិយាយលាគ្នា ប៉ុន្តែបើសកម្មភាពនោះហាក់ពិបាកជាងនេះ ដែលគាត់បានធ្វើទៅលើសត្វចិញ្ចឹម គឺវាពិតជាមិនល្អទេ ៕