ទទួលភាពឈឺចាប់ក្នុងជីវិតមិនមែនកំហុសយើងទេ តែកម្ចាត់វាជាទំនួលខុសត្រូវរបស់យើង
គេតែងនិយាយថាធ្វើអ្វីតែងទទួលផលនោះ ប៉ុន្តែតើអ្វីខ្លះដែលកើតឡើងមកលើអ្នក ហើយមិនមែនជាកំហុសរបស់អ្នក? ចម្លើយនោះគឺ អ្វីដែលអ្នកមិនបានស្វែងរកវា មិនសមជាអ្វីដែលអ្នកទទួលបានទេ។
មនុស្សទាំងអស់តែងទទួលបាននូវភាពភ័យខ្លាចដោយសារជីវិត ខ្លះកើតពីកំហុសដែលមិនអាចអត់ឱនបាន ខ្លះតាមការឈឺចាប់ធ្ងន់ធ្ងរ ហើយខ្លះតាមការបញ្ចេញអារម្មណ៍ខ្លាំង ប៉ុន្តែត្រូវចាំថារឿងខ្លះមិនមែនជាកំហុសរបស់យើងទេ តែវាបានធ្លាក់មកជាបន្ទុករបស់យើង ដូច្នេះសូមចាត់ទុកជាជាមេរៀនជីវិតដល់ល្អទៅចុះ ។
ការកម្ចាត់បន្ទុកទាំងនោះ ជាទំនួលខុសត្រូវរបស់យើង បើមិនដូច្នេះទេ ភាពអយុត្តិធម៌ដែលបានកើតឡើងចំពោះជីវិតអ្នកផ្ទាល់ វានឹងនៅជាមួយអ្នកជានិច្ច។ អ្នកជាមនុស្សដែលត្រូវជ្រើសរើសរវាង ការរស់នៅស្មុគស្មាញជាមួយវា ឬ ត្រូវចេញឱ្យឆ្ងាយពីវា ។
នៅពេលដែលអ្នកអាចបំបាត់នូវអារម្មណ៍មិនល្អទាំងនោះបាន នៅពេលនោះអ្នកនឹងមានអារម្មណ៍ថាខ្លួនឯងក្លាយជាមនុស្សដែលរឹងមាំជាងមុន ដែលអាចផ្លាស់ប្តូរជីវិតខ្លួនឯងឱ្យប្រសើរជាងមុន ហើយបន្តដំណើរជីវិតដ៏ស្រស់បំព្រងបន្តទៀត ។
ជីវិតតែងតែធ្វើឱ្យយើងមានភាពឈឺចាប់តាមផ្លូវខុសៗគ្នា មនុស្សមានរូបគឺមានទុក្ខ ប៉ុន្តែអ្វីដែលសំខាន់គឺអ្នកដឹងពីរបៀបប្រឈមមុខនឹងវា ហើយជ្រើសរើសថាអ្នកចង់ក្លាយទៅជាមនុស្សបែបណា រវាងជាជនរងគ្រោះដោយភាពភ័យខ្លាច ឬ ក្លាយជាវីរបុរសដោយអាចចេញពីវាបាន ៕