អ្នកត្រៀមរៀបការមើលឱ្យហើយទៅ! នេះជានីតិវិធីចុះសំបុត្រអាពាហ៍ពិពាហ៍ ទម្រាំបានឡើងចង់ហត់
រៀបការហើយរឿងដែលសំខាន់បំផុតក្នុងជីវិតអាពាហ៍ពិពាហ៍ គឺការទទួលស្គាល់ដោយច្បាប់តាមរយៈការចុះសំបុត្រអាពាហ៍ពិពាហ៍ ។ តើការចុះសំបុត្រអាពាហ៍ពិពាហ៍ត្រូវឡើងតាមនីតិវិធីដូចម្ដេចខ្លះ? ខាងក្រោមនេះជានីតិវិធីដែលប្ដីប្រពន្ធគួរស្វែងយល់៖
១. ភាគីបុរស និងនារីត្រូវគោពតាមលក្ខខណ្ឌគ្រឹះតាមមាត្រា៩៤៨ រហូតដល់មាត្រា៩៥៤ នៃក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧
២. ភាគីទាំង២ត្រូវបញ្ជាក់ភាពនៅទំនេរ នៅមន្ត្រីអត្រានុកូលដ្ឋានឃុំ សង្កាត់រៀងៗខ្លួន(ចំណាំត្រូវភ្ជាប់ជាមួយនូវសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ឬសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត)
ក. លិខិតបញ្ជាក់ភាពនៅលីវ កំលោះ ក្រមុំ
ខ. លិខិតបញ្ជាក់ភាពនៅទំនេរ មេម៉ាយ ឬពោះម៉ាយ
ដោយឡែមេម៉ាយ ឬពោះម៉ាយមានលក្ខខណ្ឌ២៖
- ភាគីណាម្នាក់ស្លាប់ ត្រូវមានសំបុត្រមរណៈភាព
- បើភាគីណាបានលែងលះត្រូវមានសាលក្រម ឬដីការសម្រេចពីកាលែងលះ
៣.ក្រោយមកភាគីទាំងពីរត្រូវយកលិខិតបញ្ជាក់ភាពនៅលីវ ឬលិខិតបញ្ជាក់លិខិតបញ្ជាក់ នៅទំនេរទៅដាក់ពាក្យបណ្តឹងសុំរៀបអាពាហ៍ពិពាហ៍នៅមន្ត្រីអត្រានុកូលដ្ឋានលំនៅដ្ឋានខាងស្រី ។
៤. មន្ត្រីអត្រានុកូលដ្ឋានចេញប័ណ្ណប្រកាសរៀបអាពាហ៍ពិពាហ៍អោយភាគីទាំង២ ដោយបិទប្រកាសជាសាធារណៈ មាន៥ច្បាប់ដើម ២ច្បាប់បិទនៅសាលាឃុំឬសង្កាត់លំនៅដ្ឋានខាងស្រី និងនៅផ្ទះខាងស្រី និង២ច្បាប់ទៀតបញ្ជូនទៅបិទនៅសាលាឃុំឬសង្កាត់លំនៅដ្ឋានខាងប្រុស និងនៅផ្ទះខាងប្រុស ហើយ១ច្បាប់ទៀតត្រូវតម្កល់នៅឃុំ សង្កាត់ដែលចេញប័ណ្ណប្រកាសនោះ។ តែបើបុរសនារីរស់នៅឃុំសង្កាត់តែ១ទេ ប័ណ្ណប្រកាសត្រូវចេញ៤ច្បាប់ដើម បិទនៅផ្ទះខាងស្រី១ច្បាប់ បិទនៅផ្ទះខាងប្រុស១ច្បាប់ និងបិទនៅឃុំសង្កាត់១ច្បាប់ ហើយ១ច្បាប់ទៀតត្រូវតម្កល់ទុកនៅឃុំ សង្កាត់ដែលចេញប័ណ្ណប្រកាសនោះ ។
បញ្ជាក់ត្រូវបិទអោយបានមុន១០ថ្ងៃនៃរៀបអាពាហ៍ពិពាហ៍ ដើម្បីអោយតតិយជនណាដែលមានប្រយោជន៍ក្នុងទំនាក់ទំនងនឹងភាគីណាមួយ ធ្វើការប្តឹងជំទាស់នឹងការរៀបអាពាហ៍ពិពាហ៍នេះ បើមានបណ្តឹងភាគីអាចរៀបការបានលុះត្រាតែដោះស្រាយលើបណ្តឹងបណ្តឹងនោះរួចរាល់សិន តែបណ្តឹងនោះធ្វើឡើងដោយបំពាន តតិយជាដែលដាក់បណ្តឹងនោះត្រូវទទួលខុសត្រូវលើព្យសនកម្ម(ការខូចខាត)ដែលកើតឡើងចំពោះអាពាហ៍ពិពាហ៍នោះ ឧទាហរណ៍ ថ្ងៃម្ហូប ថ្លៃភ្លេង .ល.។
៥. ក្រោយពីភាគីរៀបការហើយភាគីទាំង២ នាំគ្នាទៅចុះបញ្ជីអាពាហ៍ពិពាហ៍ នៅលំនៅដ្ឋានខាងស្រី ដោយមានសាក្សី២នាក់ ជានីតិជន ហើយមានស្មារតីគ្រប់គ្រាន់៕
ប្រភព៖ បណ្ណាល័យច្បាប់