ឯកឧត្តម គួច ចំរើន៖ កុំខ្លាចពេក កុំភ័យពេក កុំហ៊ានពេក តែត្រូវអនុវត្តន៍ តាមការណែនាំរបស់គ្រូពេទ្យ និង ប្រើម៉ាស់មុខ ពេលនៅទីប្រជុំជន
ប្រជាជនកម្ពុជាទូទាំងប្រទេស កំពុងភ័យខ្លាច ជ្រួលច្របល់យ៉ាងខ្លាំង ខណៈកាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២០ ម្សិលមិញនេះ ក្រសួងសុខាភិបាលបានប្រកាសថា កម្ពុជាទើបតែរកឃើញជំងឺផ្លូវដង្ហើមប្រភេទថ្មី វីរុសការ៉ូណា មួយករណី ដែលបានកើតឡើងលើជនជាតិចិនមួយរូប ស្ថិតនៅខេត្តព្រះសីហនុ ។
ក្នុងនាមជាអភិបាលនៃខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន បានអំពាវនាវឱ្យប្រជាពលរដ្ឋ កុំមានការភ័យស្លន់ស្លោខ្លាំងពេក តែត្រូវប្រុងប្រយ័ត្ន និង ការពារខ្លួនតាមការណែនាំរបស់គ្រូពេទ្យជំនាញ ។
សារអំពាវនាវរបស់ឯកឧត្តម គួច ចំរើន ដែលបានបង្ហោះនៅលើបណ្ដាញសង្គមមានសេចក្ដីដូចតទៅ «កុំខ្លាចពេក កុំភ័យពេក កុំហ៊ានពេក តែត្រូវអនុវត្តន៍ តាមការណែនាំរបស់គ្រូពេទ្យ និង ប្រើម៉ាស់មុខ ពេលនៅទីប្រជុំជន» ៕