Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ជំងឺរលាកសួតថ្មីដ៏កំណាច កំពុងផ្ទុះខ្លាំង ក្រសួងដាក់ម៉ាស៊ីនស្កេនតាមព្រលានយន្តហោះ ច្រកទ្វារអន្តរជាតិ
សង្គម

ជំងឺរលាកសួតថ្មីដ៏កំណាច កំពុងផ្ទុះខ្លាំង ក្រសួងដាក់ម៉ាស៊ីនស្កេនតាមព្រលានយន្តហោះ ច្រកទ្វារអន្តរជាតិ

មករា ២២, ២០២០

ជំងឺរលាកសួតដែលបង្ករឡើងដោយវីរុសប្រភេទថ្មីកូរ៉ូណា កំពុងផ្ទុះរីករាលយ៉ាងខ្លាំងនៅប្រទេសចិន ធ្វើឱ្យមនុស្សចំនួន ៩នាក់ហើយបានស្លាប់បាត់ជីវិត ។ នេះបើតាមការចុះផ្សាយរបស់ Chanel News Asia ។

បច្ចុប្បន្ននេះជំងឺប្រភេទថ្មីកំពុងរាតត្បាតទៅបណ្ដាប្រទេសមួយចំនួនទៀតដូចជា ថៃ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ។ ជំងឺនេះមានលក្ខណៈកាចសាហាវ អាចចម្លងពីមនុស្សទៅមនុស្សបាន និងអាចបណ្ដាលឱ្យស្លាប់បាត់បង់ជីវិតប្រសិនបើសង្គ្រោះមិនទាន់ពេលវេលា ។ ដោយឡែកក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក៏បានចេញសេចក្ដីប្រកាសព័ត៌មានជាបន្តបន្ទាប់ផងដែរ ស្ដីអំពីវិធានការនានាដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងយល់ដឹងអំពីវិធីការពារខ្លួន ។

ក្នុងនោះដែរបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដែលចេញផ្សាយនៅថ្ងៃទី ២១ ខែមករា ២០២០ ក៏បានមបញ្ជាក់ដែរថា ក្រសួងបានដាក់ម៉ាស៊ីនស្កេនកំដៅនៅអាកាសយានដ្ឋានអន្តរជាតិទាំង ៣ ទីតាំង៖ ភ្នំពេញ, ព្រះសីហនុ, សៀមរាប និងនៅតាមច្រកព្រំដែនប៉ោយប៉ែត បាវិត ព្រែកចាក និងស្រាវជ្រាវរកករណីសង្ស័យដោយក្រុមចត្តាឡីស័កនៅតាមច្រកអាកាសយានដ្ឋានអន្តរជាតិ ព្រមទាំងបានត្រៀមបន្ទប់សម្រាប់ដាក់អ្នកជំងឺឱ្យនៅដាច់ដោយឡែកនៅមន្ទីរមិត្តភាពខ្មែរ-សូវៀត,មន្ទីរពេទ្យខេត្តព្រះសីហនុ,​មន្ទីរពេទ្យខេត្តសៀមរាប ត្រៀមសម្ភារៈ បរិក្ខាពេទ្យ និងឱសថចាំបាច់សម្រាប់ការព្យាបាលផងដែរ ៕

 

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

ទិដ្ឋភាពនៃសម្រស់រូងភ្នំ ខេត្តកំពត ដែលលាក់ខ្លួនជាយូរមកហើយ ត្រូវបានលាតត្រដាងដោយ realme 9

ឧសភា ២៤, ២០២២
អត្ថបទក្រុមហ៊ុន

រង្វាន់ពិតៗ ឈ្នះពិតៗ ចាប់ពីថ្ងៃនេះដល់ ១៦ ខែសីហា រាល់ការជាវ Galaxy

ឧសភា ២៤, ២០២២
បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មី ទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ឧសភា ២១, ២០២២
អត្ថបទក្រុមហ៊ុន

តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណា ទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?

ឧសភា ១៩, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០១៥ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់