ថ្ងៃសែនដកជើងធូប ខ្មែរកាត់ចិននាំគ្នាយកជំនាងផ្ទះ កំប៉ុងជើងធូបចាស់ៗ ចោលពេញរបងវត្ត
បើតាមប្រវត្តិសាស្រ្តខ្មែរ ជនជាតិចិនបានចូលមកមានទំនាកទំនងធ្វើជំនួញជាមួយខ្មែរតាំងពីយូរលង់ណាស់មកហើយ ។ ឥទ្ធិពលនេះបានធ្វើឱ្យប្រជាជនដែលរសើនៅក្នុងប្រទេសបានកាត់ខ្សែស្រឡាយចិនជាច្រើន ។
ដោយសារហេតុនេះហើយ នៅពេលមានពិធីបុណ្យតាមប្រពៃណីចិនម្តងៗ យើងតែងតែឃើញសឹងតែគ្រប់ផ្ទះមានការសែនព្រេនដូចគ្នា ។ អ្វីដែលជាចម្ងល់របស់ប្រជាជនទូទៅនោះគឺ ឱ្យតែដល់ពេលចូលឆ្នាំចិនម្តងៗ តែងតែឃើញមានរាន ជំនាងផ្ទះយកទៅដាក់នៅតាមរបងវត្តជាហូរហែរ ។
ក្នុងនោះគណនីហ្វេសប៊ុកឈ្មោះ Lingling Heng បានបង្ហោះសារដូច្នេះថា៖ “សែនដកជើងធូប ផ្លាស់ប្ដូរជំនាងផ្ទះថ្មី ជំនាងផ្ទះចាស់ ឱ្យខាងសិនទ្រីប្រមូលបោះចោល អត់ល្អ អត់ហុងស៊ុយទេ ទាល់យកដាក់តាមរបងវត្តបានល្អ” ។
លោកក៏បានបន្ថែមទៀតថា៖“ចង់ដឹងអត់ថាបន្ទាប់ពីអ្នកបោះចោលហើយអ្នកណាអ្នកដើរប្រមូល? គឺតាអាចារ្ យនិងលោកសង្ឃដែលដឹករទេះដើរប្រមូល ។ ចង់ដឹងដល់ហើយថាអាជំនឿនឹងចេញមកពីណា? បើគិតពីសីលធម៌វិញ និយាយលែងចេញហ្មង ។ ស្រឡាញ់កន្លែងស្អាត ចូលចិត្តកន្លែងមានខ្យល់អាកាសល្អ តែម្នាក់ៗដើម្បីតែខ្លួនឯង យកសំរាម កំទេចផេះ ជើងធូបចាស់ច្រកថង់មកចោលពេញរបងវត្ត?2020ហេីយ ពូមីងអេីយ កាត់បានកាត់ខ្លះទៅ” ៕