ច្បាប់នៅហ្គាណា បើប្តីប្រពន្ធចង់លែងលះ ត្រូវស្លៀកពាក់ដូចថ្ងៃដែលពួកគេរៀបការ
នៅក្នុងទ្វីបអាហ្រ្វិកមានច្បាប់ប្លែកៗ ជាច្រើននៅក្នុងប្រទេសផ្សេងៗគ្នាទាំងនោះ។ ច្បាប់ប្លែកមួយក្នុងចំណោមនោះគឺមានវត្តមាននៅក្នុងសាធារណរដ្ឋហ្គាណា។
ហ្គាណា ជារដ្ឋមួយនៅភាគអាគ្នេយ៍នៃទ្វីបអាហ្រ្វិក ដែលរដ្ឋនេះបានដាក់ចញនូវច្បាប់មួយគឺ ការលែងលះត្រូវបានអនុញ្ញាត ប៉ុន្តែត្រូវមានលក្ខខណ្ឌមួយ ។
ប្រជាជនហ្គាណា អាចលែងលះបានទាល់តែពួកគេត្រូវស្លៀកសម្លៀកបំពាក់អាពាហ៍ពិពាហ៍ដូចដែលគេបានស្លៀកក្នុងពិធីរៀបមង្គលការរបស់ពួកគេ ។ លក្ខខណ្ឌនេះបានបង្កើតនូវលក្ខខណ្ឌនៃស្ថានភាពហាក់កំប្លែងមួយ ដែលស្វាមីភរិយាត្រូវចូលទៅកន្លែងលែងលះ ដែលគេហៅថា “Divorce Rooms” ។
សូមបញ្ជាក់ផងដែរថា ក្រៅពីប្រទេសហ្គាណា ប្រទេសដែលនៅជិតខាងដូចជា តូហ្គោ ក៏មានលក្ខខណ្ឌដើម្បីឈានដល់ការលែងលះដូចគ្នា គឺពួកគេត្រូវទៅផ្ទះម្តាយក្មេកដើម្បីពន្យល់មូលហេតុរហូតដល់ពួកគាត់យល់ព្រមទើបអាចលែងលះបាន។ នេះជាមូលហេតុដែលមកទល់ពេលនេះ ប្រទេសតូហ្គូ មានអត្រានៃការលែងលះ ធ្លាក់មកដល់ ០% ៕