មុនគូដណ្ដឹងបាញ់សម្លាប់ ១ ថ្ងៃ និស្សិតពេទ្យរូបស្រស់ បានបង្ហោះសាររឿងមានអ្នកទី ៣ លូកថ្លើម
នៅយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២០ នៅក្នុងបុរីរំចេកអូឌឹម តាមបណ្ដោយផ្លូវលំ BT សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មានករណីផ្ទុះអាវុធសម្លាប់នារីរូបស្រស់មួយរូប យ៉ាងរន្ធត់ចិត្ត។
បើតាមព័ត៌មានបឋម ដែលទទួលបានពីសមត្ថកិច្ចខណ្ឌបានឱ្យដឹងថា នៅមុនពេលកើតហេតុ អ្នកជិតខាងបានឮសំឡេងស្រែកឆោឡោ ហើយគេបានឃើញបុរស ដែលជាគូដណ្ដឹងររបស់នារីរងគ្រោះបានបីនារីរងគ្រោះដោយសភាពហូរឈាមស្រោចពេញខ្លួនមិនដឹងថា មានរឿងអ្វីនោះទេ ហើយភ្លាមៗនោះអ្នកជិតខាង ក៏បានជួយដឹកនារីរងគ្រោះ យកទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ តែនារីរងគ្រោះបានស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ដោយឃើញនារីរងគ្រោះស្លាប់ ភ្លាមៗនោះបុរសដែលជាគូដណ្ដឹង ក៏បានរត់គេចខ្លួនបាត់តែម្តង ។
ទោះបីជាយ៉ាងណាក៏ដោយគេពុំទាន់បានដឹងពីមូលហេតុដែលឈានទៅដល់ការប្រើប្រាស់អាវុធប្រហារទៅលើនារីខាងលើនោះឡើយ ប៉ុន្តែបើយោងទៅតាមគណនីហ្វេសប៊ុកផ្ទាល់របស់នារីរងគ្រោះ ឈ្មោះ Emmy Emmy មុនស្លាប់ប៉ុន្មានថ្ងៃ នាងបានបង្ហោះនូវសារជាច្រើនជាប់ៗគ្នា ពាក់ព័ន្ធរឿងមានអ្នកទី៣ លូកថ្លើម។
សារនិង រូបភាពទាំងអស់នោះហាក់បីដូចជា មានការចូលរួមពីជនទី៣ ទើបធ្វើឱ្យនារីខាងលើ និង គូដណ្តឹងមានទំនាស់នឹងគ្នាហើយអាចឈានដល់រឿងរ៉ាវដ៏គួរឱ្យតក់ស្លុតនេះ៕