បន្ទាប់ពីមានភ្លើងឆេះព្រៃ ពេលនេះក្រសួងកសិកម្មចាត់វិធានការទប់ស្កាត់ និង ការពារភ្លើងឆេះព្រៃនៅរដូវប្រាំង
ដោយសារតែមានភ្លើងឆេះព្រៃជាបន្តបន្ទាប់មកនោះ នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២០ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានចេញសេចក្តីណែនាំថ្មីមួយ ដោយដាក់ចេញនូវវិធានការទប់ស្កាត់ និង ការពារភ្លើងឆេះព្រៃ នៅរដូវប្រាំង ។
ក្នុងសេចក្តីណែនាំនោះ ក្រសួងកសិកម្មបានដាក់ចេញនូវវិធានការសំខាន់ៗមានដូចជាទប់ស្កាត់ការប្រើភ្លើងដើម្បីយកឃ្មុំ,ដុតស្ទាក់ចាប់សត្វ,ដុតវាលស្មៅ,ការគាស់រានកាប់ឆ្ការឈូសឆាយដុតព្រៃឈើព្រៃលិចទឹក,ការដុតកាកសំណល់ព្រៃឈើដើម្បីដាំដំណាំ,ការដុតរណ្តៅជ័រត្រូវពន្លត់មុនពេលចាកចេញពីដើមឈើច្បោះជ័រ ហើយបើមានករណីភ្លើងឆេះព្រៃត្រូវរួសរាន់ប្រើកម្លាំងសរុបទប់ស្កាត់ឱ្យបានទាន់ពេលវេលា និង មានប្រសិទ្ធិភាព ៕