ស្រីៗយកសង្សារជាងថតទៅមិនខុសទេ! នារីម្នាក់ត្រូវគូស្នេហ៍ថតរូបឱ្យឡើងកប់ៗសារី នៅទឹកដីអង្គរ
ជាការពិតនរណាក៏ចេះថតរូបដែរនាសម័យបច្ចេកវិទ្យាដ៏ជឿនលឿននេះ ប៉ុន្តែខុសគ្នាត្រង់ថា មួយមានជំនាញពិតប្រាកដ និង មួយទៀតគ្រាន់តែថតទុកមើលខ្លួនឯងធម្មតាៗ ។ អ្នកជំនាញថតរូបដែលឆ្លងកាត់វគ្គបណ្ដុះបណ្ដាល ពួកគេយល់ដឹងអំពីការចាប់ប្លង់ដែលមើលទៅប្លែកខុសពីអ្នកដទៃ យល់ដឹងអំពីពន្លឺ និង របៀបនៃការឈរថត ឬ អង្គុយថត ដែលចេញមកស្អាតទាក់ភ្នែកតែម្ដង ។ ជាក់ស្ដែងតាមរយៈគណនីហ្វេសប៊ុកឈ្មោះថា Virak Chey ដែលជាអ្នកថតរូបម្នាក់ បានបង្ហោះរូបជាច្រើនសន្លឹកពីនារីម្នាក់យ៉ាងស្រស់សោភាដែលត្រូវជាគូស្នេហ៍របស់លោកផ្ទាល់ ។
រូបថតដ៏ល្អឥតខ្ចោះជាច្រើនសន្លឹក ត្រូវបានបុរសខាងលើថតជូននារីជាទីស្រឡាញ់ ដើម្បីជាកាដូថ្ងៃខួបកំណើតរបស់នាង នៅលើទឹកដីអង្គរ ហើយគ្រប់ប្លង់ គ្រប់ស្ទីល ជាពិសេសទេសភាពនៅពីក្រោយមើលទៅពិតជាស្រស់ស្អាតក្រៃលែង ។ ក្រោយពីរូបភាពទាំងនេះត្រូវបានបង្ហោះ បានធ្វើឱ្យអ្នកប្រើបណ្ដាញសង្គមហ្វេសប៊ុកសរសើរពេញៗមាត់ ។ ជាពិសេសនារីម្នាក់នោះ ពិតជាមានសំណាងណាស់ដែលមានសង្សារជាអ្នកថតរូប បានរូបស្អាតៗទុកបង្ហោះដោយមិនចាំបាច់ជួលជាងណាមកថតទេ ៕
ចង់ដឹងថាស្អាតយ៉ាងណានោះ សូមទស្សនាទាំងអស់គ្នា ៖