ប្រុសៗ គិតថាជាការមើលងាយឬអត់ បើពេលណាត់គ្នា ខាងស្រីអ្នកចេញលុយ?
កាលពីមុនមនុស្សក្នុងសង្គមមានផ្នត់គំនិតថា បុរសជាអ្នកផ្គត់ផ្គង់សេដ្ឋកិច្ចគ្រួសារទាំងមូល ហើយចំពោះគូសង្សារគឺរាល់ពេលណាត់ជួប មើលកុន ញ៉ាំអាហារ គឺបុរសជាអ្នកចេញលុយទាំងអស់ ។ ក្រោយមកវាក៏ទៅជាបញ្ហានៅពេលបុរស ត្រូវទទួលរងសម្ពាធ ធ្វើការធ្ងន់ធ្ងរដើម្បីចំណាយទៅលើរឿងទាំងនោះ ។
មកដល់បច្ចុប្បន្ននេះ សង្គមបានទទួលស្គាល់ថា បុរស និង ស្រ្តីមានសិទ្ធិស្មើគ្នា ហើយក៏អាចរកចំណូលចូលគ្រួសារដូចគ្នា ។ ស្រ្តីបានធ្វើការដើម្បីរកប្រាក់ ដោយមិនរងចាំដៃគូរបស់គេដើម្បីទិញឱ្យពួកគេ នូវអ្វីដែលគេចង់បាន ។ បន្តិចម្តងៗ សង្គមក៏មានតុល្យភាពគ្នាជាមួយត្រណមពីមុន ប៉ុន្តែក៏មានមតិពីស្ត្រីខ្លះថាទាំងអស់នេះ ធ្វើឱ្យអ្វីដែលបុរសធ្លាប់ធ្វើចំពោះគេបានបាត់បង ។
វាគឺជារឿងធម្មតាដែលគូស្នេហ៍ពឹងពាក់គ្នាទៅវិញទៅមក ពេលជួបប្រទះនូវបញ្ហាផ្សេងៗក្នុងជីវិត ប៉ុន្តែវាក៏សំខាន់នៅពេលម្នាក់ៗមានភាពជឿជាក់លើខ្លួនឯង ។ ភាពជឿជាក់លើខ្លួនឯងគឺ នៅពេលដែលជួបប្រទះនូវបញ្ហា ហើយចេះដោះស្រាយវាដោយខ្លួនឯង ។ វាអាចជារឿងតូចតាចដូចជា ធ្វើម្ហូបសម្រាប់ខ្លួនឯង ឬទិញអ្វីដែលខ្លួនចូលចិត្តពីលុយចេញពីកម្លាំងញើសឈាម ។
ចំពោះស្រ្តីដែលជឿជាក់លើខ្លួនឯងគឺអ្នកមិនចាំបាច់ ភ័យព្រួយពីនាងច្រើននោះទេ ពីព្រោះពូកគេអាចធ្វើរឿងជាច្រើនដោយខ្លួនឯង ។ អ្នកក៏មិនចាំបាច់បារម្ភពីការទិញរបស់ថ្លៃឱ្យនាង ព្រោះនាងដឹងច្បាស់ថាលុយពិបាករក ព្រោះនាងក៏ធ្វើការដើម្បីខ្លួនឯង ហើយនាងក៏យល់ថាអ្នកត្រូវធ្វើការសម្រាប់ខ្លួនឯងដូចគ្នា ។ ស្រ្តីដែលជឿជាក់លើខ្លួនឯង តែងតែសម្របតាមឧត្តមគតិរបស់ខ្លួន ហើយធ្វើរឿងដែលត្រឹមត្រូវសម្រាប់ខ្លួនឯង ។
ខាងក្រោមនេះ ជាហេតុផលបញ្ជាក់ថា វាមិនមែនជាការមើលងាយបុរសនោះទេ តែបុរសជាអ្នកត្រូវការស្រ្តីដែលមានភាពជឿជាក់លើខ្លួនឯង ៖
១. ស្រ្តីដែលមានភាពជឿជាក់លើខ្លួនឯង មានទស្សនៈវិស័យល្អក្នុងជីវិត
នៅពេលដែលស្រ្តីព្យាយាមដោះស្រាយបញ្ហាផ្ទាល់ខ្លួនរបស់គេដោយខ្លួនឯង គេក៏ទទួលបានចំណេះដឹង និង បទពិសោធន៍ជាច្រើនដែលអាចបញ្ចូលទៅក្នុង ជីវិតជាដៃគូផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះពួកគេក៏មាន ការត្រៀមខ្លួនរួចជាស្រេចនៅក្នុងសង្គម ហើយមានភាពក្លាហានក្នុងការដោះស្រាយបញ្ហាប្រចាំថ្ងៃ ។
២. អ្នកមិនចាំបាច់រវល់បារម្ភពីសុខមាលភាពរបស់នាងពេក
ពេលខ្លះរឿងផ្ទាល់ខ្លួនរបស់យើង វាអាចនឹងលើសកម្រិតដែលអាចគ្រប់គ្រងបាន ។ វាអាចជាការស្មុគស្មាញដែលចេញពី គ្រួសារ មិត្តភក្តិ ជាដើម ហើយវាក៏កាន់តែពិបាកនៅពេលដែលអ្នកត្រូវគ្រប់គ្រងសូម្បីតែរឿងតូចតាចរបស់នាង ។ ជាការពិតណាស់ អ្នកត្រូវតែគាំទ្រដៃគូរបស់អ្នកគ្រប់ពេល ប៉ុន្តែនាងក៏ត្រូវមានភាពជឿជាក់លើខ្លួនឯង ដើម្បីយល់ពីអ្នកកាន់តែច្បាស់ ហើយជឿថាអ្នកមិនមែនជាការរាំងស្ទះដល់បំណងប្រថ្នារបស់នាង ។ ស្រ្តីបែបនេះ នាងយល់ពីអ្នកច្បាស់ដោយមិនចង់ធ្វើឱ្យអ្នកមានសម្ពាធមួយទៀតដោយសារនាង ជាពិសេសនាងតែងតែឡើកទឹកចិត្តអ្នក និង ជួយអ្នកចេញពីបញ្ហាផងដែរ ។
ជាចុងក្រោយ នៅពេលដែលអ្នកណាត់ជួបជាមួយដៃគូ ហើយនាងចែករំលែកចេញថ្លៃវិក័យបត្រ ត្រូវទទួលយកវា ជាពិសេសសម្រាប់ការណាត់ជួបលើកដំបូង ។ វាមិនមែនជារឿងអាក្រក់នោះទេ ហើយទោះបីជាយ៉ាងណាអ្នកក៏ត្រូវមានភាពជឿជាក់លើខ្លួនឯងក្នុងការដោះស្រាយបញ្ហាផ្សេងៗដូចគ្ នា៕
ប្រភព៖ The Lost but Found