ត្រជាក់ភ្នែកណាស់! វីដេអូសុំរៀបការរបស់គូស្នេហ៍ត្រកូលអភិជន នៅចំពោះមុខចាស់ទុំ ពេញដោយភាពកក់ក្តៅ
ពិធីរៀបអាពាហ៍ពិពាហ៍ដ៏ធំចុងឆ្នាំ ២០២២ ដែលបានប្រារព្ធឡើងនៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ របស់គ្រួសារអភិជនអ្នកមានមុខមាត់ក្នុងសង្គមកម្ពុជា មកដល់ពេលនេះនៅតែដក់ជាប់ក្នុងការចងចាំរបស់មហាជន អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន ព្រោះមង្គលការដ៏ធំមួយនេះពោរពេញទៅដោយគ្រឿងព័ស្ដុភារបណ្ដាការរៀបជាជួរៗសុទ្ធសឹងតែជារបស់មានតម្លៃ ប្រណីតៗ ព្រមជាមួយការរៀបចំតុបតែងលម្អ មានផ្កាស្រស់ចម្រុះពណ៌ប្រកបដោយក្បូរក្បាច់រចនាស្រស់ស្អាតត្រជាក់ភ្នែក។
ដោយឡែក បើត្រឡប់ទៅមើលទិដ្ឋភាពសុំរៀបការរបស់គូស្នេហ៍អភិជនដ៏ស័ក្ដិសមខាងលើ កាន់តែធ្វើឱ្យមហាជនរំភើបចិត្តនឹងស្នេហារបស់គូស្វាមីភរិយាវ័យក្មេងមួយគូនេះជាខ្លាំង ព្រោះគេបានឃើញទិដ្ឋភាពប្លែកភ្នែកស្ទើរគ្រប់រសជាតិ ដែលបង្កប់ជាមួយនូវភាពកក់ក្តៅ និង អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងនោះ គឺក្រោយបានឃើញទិដ្ឋភាពកូនកំលោះថ្មីថ្មោង លោក ប៉ែន សំអាត សុទ្ធចិត្ត និង កូនក្រមុំ អ៊ាង និធិជ្ជនី ដឺណេ លត់ជង្គង់សំពះលោកអ្នកមានគុណ និង ទទួលបានការអនុញ្ញាតពីចាស់ទុំទាំងសងខាងយ៉ាងកក់ក្ដៅបំផុត។
ពិធីសិរីសួស្ដីជ័យមង្គលដ៏គគ្រឹកគគ្រេងនេះផងដែរ ត្រូវបានគេដឹងថា ជាមង្គលការរបស់វង្សត្រកូលអ្នកអភិជនជាន់ខ្ពស់ ដោយកូនកំលោះឈ្មោះ ប៉ែន សំអាត សុទ្ធចិត្ត ជាកូនប្រុសរបស់លោកជំទាវ ហាក់ ស្រីទូច និង លោកបណ្ឌិត ប៉ែន សំអាត ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ជាអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចំណែកឯកូនក្រមុំមានឈ្មោះ អ៊ាង និធិជ្ជនី ដឺណេ ជាចៅស្រី ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ និង ត្រូវជាកូនស្រីរបស់ឯឧត្តម អ៊ាង សុផល្លែត និង លោកជំទាវ ជា សុផាកន្នី៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖