រំជួលចិត្ត! កីឡាករ-ការនីល្បុក្កត្តោ យកមេដាយទៅបង្ហាញមុខរូបថតគ្រូ ក្រោយឈ្នះពីស៊ីហ្គេម
ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកំពុងមានការរំជួលចិត្ត និង ចែករំលែកជាបន្តបន្ទាប់នូវរូបភាពមួយសន្លឹកដាក់តាំងលើហឹងរបស់ព្រឹទ្ធាចារ្យល្បុក្កត្តោល្បីឈ្មោះ រស់ សេរី នៃសាលាគុនល្បុក្កតោ អង្គរមានឬទ្ឋិ៍ ដែលបានចែកឋានទៅ។
ក្នុងនោះ អ្វីដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកាន់តែទប់ទឹកភ្នែកមិនបាននោះ លោកគ្រូល្បុក្កត្តោ រស់ សេរី ត្រូវបានកូនសិស្សជាកីឡាករ កីឡាការិនីបានយកមេដាយមាសទៅបង្ហាញជូនលោកគ្រូ ក្រោយយកជ័យជម្នះលើការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ ២០២៣ ដើម្បីឧទ្ទិសសមិទ្ធជូនដល់វិញ្ញាណក្ខន្ធ ដល់ព្រឹទ្ឋាចារ្យ រស់ សេរី ដែលបានលះបង់ ទាំងកំលាងកាយ កំលាំងចិត្ត ទាំងពេលវេលា ដល់ដង្ហើមចុងក្រោយ ដល់សិស្សសាលាគុនល្បុក្កតោ អង្គរមានឬទ្ធិ៍។
រូបភាពមួយសន្លឹក ដែលមហាជនកំពុងររំជួលចិត្តត្រូវបានបង្ហោះឡើងដោយហ្វេសប៊ុករបស់យុវតី សេរី បូព៌នីកា ជាកូនស្រីបង្កើតរបស់លោកគ្រូ រស់ សេរី ដោយបានអមសារថា៖ «Welcome home មេដាយមាស កីឡាស៊ីហ្គេម ២០២៣ ក្ដីប្រាថ្នាចង់ឃើញសិស្សជោគជ័យ ដណ្ដើមបានមេដាយមាស ក្នុងការប្រកួត។ ការរំពឹងទុក និង ក្ដីសង្ឃឹមក៏មកដល់ ប៉ុន្ដែមិនបាននៅមើលសមទ្ធផលនៅថ្ងៃនេះ»៕