(វីដេអូ) គួរឱ្យស្ញប់ស្ញែង! បង្ហាញមុខប្រុសស្អាត ៥ រូប នៅពីក្រោយបទចម្រៀងស៊ីហ្គេម «កីឡារស់ក្នុងសន្ដិភាព»
មហាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត កីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ បានបិទជាផ្លូវការកាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ ដោយមានការអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មន្រ្តីគ្រប់ជាន់ថ្នាក់ ព្រមទាំងមហាជនជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ នៅឯពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។
ដោយឡែកថ្មីៗនេះ យោងតាមគណនី Tiktok ផ្លូវការរបស់គណនីមានឈ្មោះថា Satiya – សាទីយ៉ា បានបង្ហោះវីដេអូពីការណែនាំក្រុមរបស់ខ្លួនទាំង ៥ រូប ព្រមទាំងទម្លាយមូលហេតុផ្សេងៗនៅពីក្រោយជាច្រើនទៀត ដែលខ្លួនបានមានឱកាសតាក់តែងនិពន្ធបទចម្រៀងផ្លូវការ សម្រាប់ព្រឹត្តិការណ៍ដ៏ធំកីឡាស៊ីហ្គេម ២០២៣ ដោយនៅក្នុង Caption នៃបទចម្រៀងមួយនោះបានរៀបរាប់ថា ៖ «ក្រុម Northern Lights និពន្ធបទភ្លេង អត្ថបទ ក៏ដូចជាទំនុកច្រៀង នៃចម្រៀងតំណាងមហាព្រឹត្តិការណ៍ Sea games លើកទី ៣២ ដែលកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ»។
មិនតែប៉ុណ្ណោះ ពួកគេក៏បានបន្ថែមទៀតថា បទចម្រៀងផ្លូវការមួយនេះចំណាយពេលផលិតជាង ៣ ខែ ដោយមានការផ្ដល់ឱកាសពីឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ព្រមទាំងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងមានការសម្លឹងឃើញទេពកោសល្យជាពិសេសពីឯកឧត្តម ងួន រាសី នាយកខុទ្ទកាល័យឯកឧត្ដមបណ្ឌិតអនុប្រធានទី២នៃរដ្ឋសភា ទៅលើបទចម្រៀងរបស់ពួកគេ មានចំណងជើងថា ផ្កាកំពង់ធំ។
ចង់ជ្រាបកាន់តែច្បាស់ សូមចុចទីនេះដើម្បីទស្សនាវីដេអូលម្អិត ៖