កម្រងរូបភាពរំជួលចិត្តរបស់អត្តពលិកចម្រុះជាតិសាសន៍ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ទី ៣២ នៅកម្ពុជា
នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ បានប្រព្រឹត្តទៅយ៉ាងរលូន ដោយមានការកោតសរសើរពីសំណាក់មហាជនជាច្រើនមិនដាច់ពីមាត់ មិនថាបងប្អូនជនរួមជាតិ ឬ ភ្ញៀវបរទេសនោះឡើយ។
យ៉ាងណាមិញ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២៣ នេះ គេសង្កេតឃើញមានហេតុការណ៍ជាច្រើនបានកើតឡើង ដែលធ្វើឱ្យផ្ទុះល្បីរន្ទឺពេញប្រព័ន្ធអ៊ីនធឺណេត ហើយធ្វើឱ្យមហាជនជាច្រើនងាកមកចាប់អារម្មណ៍។
មិនត្រឹមតែប៉ុណ្ណឹង ក៏មានរូបភាពរបស់អត្តពលិកជាច្រើនរូបចម្រុះជាតិសាសន៍ ដែលបានស្រក់ទឹកភ្នែកលើទីលានប្រកួត ដែលកំពុងក្លាយជាប្រធានបទក្ដៅគគុក ហើយក្លាយជារឿងដែលធ្វើឱ្យអ្នកគាំទ្ររំជួលចិត្ត ចងចាំពួកគេមិនភ្លេច។ ខាងក្រោមនេះគឺជារូបភាពដែលពោរពេញដោយមនោសញ្ចេតនារបស់អត្តពលិកចម្រុះជាតិសាសន៍ ៖