(វីដេអូ) ព្រឺសម្បុរខ្ញាក់ៗ! «មហាព្រលឹងគុនល្បុក្កតោ» សម្ដែងដោយសិល្បករ-ការិនីរាប់រយនាក់
ផ្ទាំងទស្សនីយភាពដ៏អស្ចារ្យនៅក្នុងមហាព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងថ្ងៃបិទបញ្ចប់ជាផ្លូវការនៅល្ងាចថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣ នេះ កំពុងធ្វើឱ្យមហាជនខ្មែរមានមោទកភាព រំភើបក្រៃលេង។
ក្នុងពិធីបិទមហាព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ នេះ បាន និង កំពុងធ្វើឱ្យមហាជនចូលរួមទស្សនាដោយផ្ទាល់នៅពហុកីឡដ្ឋានជាតិមរតកតេជោ និង តាមការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ ព្រមទាំងបណ្តាញសង្គមហ្វេសប៊ុក មានក្តីរំភើបចិត្តយ៉ាងខ្លាំង ជាមួយនឹងការបកស្រាយចម្រៀង និង សម្ដែងដោយតារាចម្រៀងល្បីៗនៃព្រះជាណាចក្រកម្ពុជា។
ទិដ្ឋភាពដ៏សែនរំភើបជាមួយនឹងការសម្ដែងនូវ «មហាព្រលឹងគុនល្បុក្កតោ» កាន់តែនាំមោទកភាព ធ្វើឱ្យអ្នកទស្សនាបន្លឺសំឡេងស្រែកហ៊ោ អមដោយបេះដូងស្រឡាញ់ ការពារវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរយើង ដែលមានមហាកិត្តិយសយកមកបង្ហាញក្នុងមហាព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២នេះ។ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ ៖