អស្ចារ្យណាស់! កូនខ្មែរឈ្នះមេដាយមាស វិញ្ញាសា PUBE Mobile បង្កើតប្រវត្តិសាស្រ្តថ្មីមួយទៀតឱ្យកម្ពុជា
រយៈពេល ១០ ថ្ងៃនៃការបើកព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ឃើញថាកីឡាករដែលតំណាងឱ្យប្រទេសនៅក្នុងតំបន់អាស៊ីយើង បានខំប្រឹងខ្នះខ្នែង ប្រកួតប្រជែងដណ្ដើមមេដាយមាសជូនមាតុភូមិលើវិញ្ញាសាផ្សេងៗ ក្នុងនោះកម្ពុជាក៏ទទួលបានមេដាយមាស មេដាយប្រាក់ និង មេដាយសំរឹទ្ធ ជាច្រើនគ្រឿងផងដែរ។
នៅយប់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៣ កូនខ្មែរមួយរូបទៀតគឺ ត្រា ឆានី បានបង្កើតប្រវត្តិសាស្រ្តថ្មីមួយទៀតជូនប្រទេសកម្ពុជា ដោយរូបគេបានដណ្ដើមយកមេដាយមាសជូនប្រទេស ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទៅ ៣២ ឆ្នាំ ២០២៣ ក្នុងវិស័យកីឡាអេឡិចត្រនិក Esports វិញ្ញាសា PUBG Mobile។
ជ័យជម្នះរបស់ ត្រា ឆានី ជាមួយនឹងមេដាយមាសនេះ គឺជាកិត្តិយសថ្មីមួយទៀតសម្រាប់ប្រវត្តិសាស្រ្តកម្ពុជា ដែលធ្វើឱ្យអ្នកគាំទ្រមានមោទកភាពជាខ្លាំង៕