មិនធម្មតា! សំណាង អេលីណា ទៅប្រកួតក្រៅប្រទេស មានហ្វេនឡាទីនទាយថានឹងបានចូល Top
នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៣ កញ្ញា សំណាង អេលីណា បានធ្វើដំណើរហោះទៅប្រទេសជប៉ុន ដើម្បីតំណាងឱ្យកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី Miss International 2023 ។
ជាមួយគ្នានេះដែរស្របពេលដែលស្ថាប័នផ្សេងៗកំពុងតែធ្វើការប្រកួតនៅតាមបណ្តាប្រទេសមួយចំនួន ក្នុងនោះក៏សង្កេតឃើញថាកម្មវិធី Miss International 2023 ក៏មានការគាំទ្រពីសំណាក់មហាជនជាច្រើនមិនខុសទៅនឹងកម្មវិធីបវរកញ្ញាដទៃទៀតនោះឡើយ។
កញ្ញា សំណាង អេលីណា មិនត្រឹមតែបានឆក់យកចំណាប់អារម្មណ៍ពីមហាជនជាច្រេីននៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះទេ តែបវរកញ្ញាដែលមានរៀងតូចច្រឡឹងរូបនេះបានធ្វេីឱ្យអ្នកគាំទ្របរទេសជាច្រើនមានការចាប់អារម្មណ៍ទៅលេីរូបកញ្ញាផងដែរ ជាពិសេសគឺខាងឡាទីនផ្ទាល់តែម្ដង ។
ដោយសង្កេតឃេីញថា តាំងពីមានការប្រកួតមកមិនងាយមានបវរកញ្ញាខ្មែរមួយរូបណាដែលផ្ទុះការចាប់អារម្មណ៍ច្រេីន ពីសំណាក់ Fan ខាងឡាទីនដូចកញ្ញានោះទេ អ្វីដែលសំខាន់ពួកគេថែមទាំងបានទស្សទាយថា សំណាង អេលីណា នឹងចូលទៅកាន់ Top ណាមួយនៃការប្រកួត Miss international 2023 នៅក្នុងឆ្នាំនេះទៀតផង។ ជាក់ស្ដែងថ្មីៗនេះមាន Fan ឡាទីនម្នាក់បានធ្វើជាវីដេអូបង្ហោះនៅលើបណ្តាញសង្គម Tik Tok ក្នុងនោះក៏បានធ្វើការជ្រើសរេីសយកឈ្មោះបវរកញ្ញាកម្ពុជាខ្មែរចូលក្នុងចំណោម Top 16 ជាមួយនឹងប្រទេសដទៃផងដែរ។
ចង់ដឹងថា វីដេអូនោះមានខ្លឹមសារបែបណាខ្លៈ សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖