ព្រះអើ-យ! រដ្ឋមួយនៅអាមេរិកអាកាសធាតុក្ដៅខ្លាំងពេក សូម្បីអ្នកដើរដួលក៏រលាកខ្លួនធ្ងន់ធ្ងរដែរ
ពលរដ្ឋរស់នៅក្នុងរដ្ឋ Arizona បានរងរបួសរលាកធ្ងន់ធ្ងរ ក្រោយដួលទៅលើដី ខណៈសហរដ្ឋអាមេរិក កំពុងរងការប៉ះពាល់ពីរលកកម្ដៅខ្លាំង ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍នេះ។
បើតាមការបញ្ជាក់ពីគ្រូពេទ្យនៅតំបន់មួយចំនួននារដ្ឋ Arizona បានឱ្យដឹងថា មួយភាគបីនៃអ្នកជំងឺក្នុងសាលផ្នែកព្យាបាលការរលាករបស់ពួកគេ គឺជាជនរងគ្រោះរងការរលាកដោយកម្ដៅអាកាសធាតុនេះ។
ជាក់ស្ដែង បើតាមការថ្លែងបញ្ជាក់ពីលោកវេជ្ជបណ្ឌិត Kevin Foster ប្រាប់សារព័ត៌មាន CNN ថា៖ «រដូវក្ដៅ គឺជារដូវដែលមមាញឹកបំផុតសម្រាប់ពួកយើង ដូច្នេះ វារំពឹងថា ករណីបែបនេះ គឺនឹងអាចកើតមានឡើង ប៉ុន្តែលើកនេះ គឺពិតជាមិនធម្មតាមែន ចំនួនអ្នកជំងឺ ដែលពួកយើងបានជួប និង រងរបួសធ្ងន់ គឺបានចំនួនច្រើនមែនទែន។ ចំនួនអ្នកជំងឺក៏ច្រើន ហើយរបួសធ្ងន់ធ្ងរក៏ច្រើនដែរ ដល់អ៊ីចឹង ពួកយើងមិនយល់ដែរ»។
លោក Foster បានបន្ថែមទៀតថា ត្រឹមពេលប៉ុន្មានវិនាទីប៉ុណ្ណោះ ក៏អាចឱ្យមនុស្សរងការរលាកធ្ងន់ធ្ងរ បានដែរ ហើយចំពោះអ្នកដែលបានដើរលើដងផ្លូវរយៈពេល ១០ ទៅ ២០ នាទី នឹងឃើញថា ស្បែករបស់ពួកគេ គឺត្រូវបំផ្លាញទាំងស្រុង ដោយការរលាកកម្រិត ៣។ អ្នកជំងឺ ដែលរងការរលាកកម្រិត ៣ គឺទាមទារឱ្យមានការវះកាត់ជាច្រើនដង និង ត្រូវចំណាយពេលច្រើនសប្ដាហ៍ ឬ ដល់ខែទៀត ក្នុងមន្ទីរពេទ្យ៕
ប្រភព៖ 9GAG