(វីដេអូ) ល្អល្អះបែបខ្មែរ! មកទស្សនារោងមង្គលជ័យ ឯកឧត្តម សុខ សង្វារ និង ថៅកែសិប្បកម្មនំស្រួយ លីលី ស្អាតប្រណីតណាស់
នៅប៉ុន្មានថ្ងៃនេះ មហាជនអ្នកលេងបណ្តាញសង្គម Tik Tok កំពុងតែផ្ទុះការចាប់អារម្មណ៍ និង ចែករំលែកនូវទិដ្ឋភាពរោងមង្គលជ័យមួយ ដែលរៀបចំឡើយយ៉ាងប្រណីតអមជាមួយក្បូរក្បាច់រចនាខ្មែរ ដែលមើលទៅពិតជាស្រស់ស្អាតណាស់។
រោងមង្គលជ័យយ៉ាងប្រណីតបែបខ្មែរដែលតុបតែងលម្អផ្កាភ្ញី និង គ្រឿងនានាបែបបុរាណនេះ គឺជារោងមង្គលជ័យរបស់កូនកំលោះគឺ ឯកឧត្តម សុខ សង្វារ អនុរដ្ឋលេខាធិការក្រសួងសារធារណៈ ដែលជាកូនប្រុសពៅរបស់ សម្តេចវិបុលបញ្ញា សុខ អាន និង លោកជំទាវ ថេង អាយ អាន្នី។ រីឯកូនក្រមុំ គឺជាថៅកែសិប្បកម្មនំស្រួយ លីលី កញ្ញា អ៊ឹង ឈីវលី ហៅ លីលី កូនស្រីរបស់ឧកញ៉ា កែវ មុំ។
ទិដ្ឋភាពមួយចំនួនបានបង្ហោះឡើងលើបណ្តាញសង្គម Tik Tok នៃរោងមង្គលជ័យរបស់ឯកឧត្តម សុខ សង្វារ និង កូនក្រមុំ បានបង្ហាញឱ្យឃើញមានការតុបតែងបែបខ្មែរទាំងស្រុង ដោយរួមមានគ្រឿងលម្អក្បូរក្បាច់រចនាដូចទៅនឹងក្បួនខ្នាតចម្លាក់លើផ្ទាំងសិលា។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានការតាំងចម្លាក់ផ្ការំដួល ផ្កាឈូក និង អមដោយផ្កាស្រស់យ៉ាងប្រណីតថែមទៀត។ គួរឱ្យដឹង មង្គលជ័យ ឯកឧត្តម សុខ សង្វារ និង ភរិយា រៀបចំឡើងនៅថ្ងៃទី ២៧ និង ទី ២៨ ខែមីនា ឆ្នាំ ២០២៤ ទៅតាមទំនៀមប្រពៃណីខ្មែរទាំងស្រុង៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូទី ១៖
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូទី ២៖
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូទី ៣៖
ប្រភពវីដេអូ៖ Jing Zer Xing