ថ្ងៃកំណើតកូនប្រុស អ្នកនាង លី ម៉ារីណា រៀបរាប់ទាំងក្ដុកក្ដួលរឿងចិញ្ចឹមកូន ធ្វើជាម្ដាយផងឪពុកផង
មុនជួបគូស្នេហ៍បច្ចុប្បន្ន តារាសម្ដែងជើងចាស់ អ្នកនាង លី ម៉ារីណា ធ្លាប់ជាប់ជំពាក់អាពាហ៍ពិពាហ៍ជាមួយអតីតស្វាមីរហូតទទួលបានចំណងដៃកូនប្រុសម្នាក់ ហើយនៅខែ កុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ តារាស្រីរូបនេះ បានប្រកាសក្ដែងៗនៅលើទំព័រហ្វេសប៊ុកថា រវាងអ្នកនាង និង អតីតស្វាមី បានលែងលះគ្នាហើយ។
ក្រោយចែកផ្លូវជាមួយអតីតស្វាមី អ្នកនាង លី ម៉ារីណា រស់នៅក្នុងនាមជាស្រ្តីមេម៉ាយ ត្រូវប្រឹងប្រែងរកលុយចិញ្ចឹមកូនផង បំពេញតួនាទីផ្ដល់ភាពកក់ក្ដៅ មើលថែថ្នាក់ថ្នមកូនប្រុសតែម្នាក់ឯង។
ដ្បិតថា លី ម៉ារីណា ធ្វើជាម្ដាយផង និង ជាឪពុកផង តែនៅថ្ងៃកំណើតកូនប្រុស អ្នកនាងបានរៀបចំខួបកំណើតធំដុំគួរសម មានអញ្ជើញភ្ញៀវក្នុង និង ក្រៅសិល្បៈចូលរួមទៀតផង។
នៅថ្ងៃខួបកំណើតអាយុ ៩ ឆ្នាំរបស់កូនប្រុសបណ្ដូលចិត្ត អ្នកម៉ាក់ដ៏ស្រស់ស្អាតរូបនេះ បានបង្ហោះសាររៀបរាប់ពាក្យក្នុងចិត្តថា ៖ «24 9 23 រីករាយថ្ងៃកំណើតកូនប្រុសម៉ាក់ ពេលនេះកូនអាយុ 9 ឆ្នាំហើយកូននៅតែជា baby ងិកង៉ក់ដដែល ម៉ាក់ជាម្តាយហើយក៏ជាឪពុកតែម្នាក់គត់ ដែលចិញ្ចឹមកូនរហូតមកដល់ពេលនេះ តែម៉ាក់រីករាយនឹងទទួលរ៉ាប់រងគ្រប់យ៉ាង ព្រោះកូនជាកូនរបស់ម៉ាក់ អរគុណដែលអ្នកចូលមកក្នុងជីវិតខ្ញុំ love u so much my love»៕