ចេកដែកកំពុងវាយលុកទីផ្សារ មួយជិត ១០០ ដុល្លារ តែហួសចិត្តពេលដឹងពីការប្រើប្រាស់
ថ្មីៗនេះ កំពុងផលិតគ្រឿងប្រើប្រាស់ IRON FACTORY IKEDA របស់ប្រទេសជប៉ុន បានទម្លាយពីផលិតផលថ្មី ដែលជាចេកដែកចម្លែកម្យ៉ាង តែវាកំពុងតែទទួលបានការគាំទ្រយ៉ាងច្រើនណាស់នៅក្នុងទីផ្សារពិភពលោក។
មានមហាជនច្រើនណាស់ នាំគ្នាឆ្ងល់មិនអស់ចិត្តថា តើចេកដែកនេះ គឺជាអ្វី គេប្រើសម្រាប់ធ្វើអ្វីឱ្យប្រាកដ ហើយក្នុងនោះ មានអ្នកខ្លះក៏គិតថាជារបស់បម្រើផ្លូវភេទ ឯអ្នកខ្លះទៀតក៏គិតថា ប្រហែលជារបស់ពិសេសអ្វីម្យ៉ាងជាក់ជាមិនខាន។
យ៉ាងណាមិញ បន្ទាប់ពីនាំគ្នាឆ្ងល់មិនអស់ចិត្តពេញបណ្តាញសង្គមហើយ ស្រាប់តែមានអ្នកទម្លាយឱ្យដឹងថា តាមពិតចេកដែកនេះ គឺគេប្រើសម្រាប់ដំដែកគោល វាត្រូវបានផលិតឡើងតាំងពីឆ្នាំ ២០២០ ដើម្បីតបស្នងតម្រូវការរបស់អ្នកចូលចិត្តហូបផ្លែឈើ ដែលចង់បានផ្លែឈើយកទៅប្រើប្រាស់។ ដោយឡែក ចេកនេះ គឺគេផលិតឡើងពីដែកលោហៈសុទ្ធសាធ ហើយមានទម្ងន់ប្រហែល ១.៥ គីឡូក្រាម ចំណែកឯតម្លៃគឺប្រមាណជា ៨០ ដុល្លារ៕