(វីដេអូ) ចិត្តល្អរួសរាយណាស់! ស៊ឹម ច័ន្ទពន្លឺ ជួយពាក់ស្បែកជើងឱ្យ ស្រីស្អាត មីណា យ៉ាងគួរឱ្យស្រឡាញ់
ចំពោះបេក្ខភាព Top 4 Cambodian Idol ស៊ឹម ច័ន្ទពន្លឺ ដែលកំពុងក្លាយជាតារាចម្រៀងពន្លកថ្មីដ៏ពេញនិយមម្នាក់មានសន្ទុះប្រជាប្រិយភាពខ្លាំង ក្រៅពីទទួលបានការស្រឡាញ់គាំទ្រពីមហាជនជាមួយនឹងទេពកោសល្យក្នុងវិស័យចម្រៀង ស៊ឹម ច័ន្ទពន្លឺ កន្លងមក ក៏តែងទទួលបានការចាប់អារម្មណ៍សរសើរពីអត្តចរិតដ៏រួសរាយ គួរឱ្យស្រឡាញ់របស់លោកផងដែរ។
ជាពិសេស ខណៈកំពុងក្ដោបបានទីផ្សារខ្លាំងក្នុងវិស័យសិល្បៈ និង ទទួលបានឱកាសរួមការងារជាមួយរៀមច្បងតារាចម្រៀងល្បីៗជាច្រើន ស៊ឹម ច័ន្ទពន្លឺ ក៏ត្រូវបានអ្នកគាំទ្រសរសើរខ្លាំងពេលដែលបានឃើញសកម្មភាពរបស់លោក បង្ហាញការគោរពស្រឡាញ់ និង មើលថែយកចិត្តទុកដាក់ក្នុងនាមជាអ្នករួមសិល្បៈយ៉ាងគួរឱ្យស្រឡាញ់។
ជាក់ស្ដែង ថ្មីៗនេះ ស៊ឹម ច័ន្ទពន្លឺ ក៏ត្រូវបានអ្នកគាំទ្រសរសើរខ្លាំងពេលដែលបានឃើញវីដេអូសកម្មភាពរបស់លោកមានភាពស្និទ្ធស្នាលជាមួយនឹង ស្រីស្អាត មីណា បង្ហាញការគោរពស្រឡាញ់ មើលថែយកចិត្តទុកដាក់ ក្នុងនាមជាអ្នករួមសិល្បៈយ៉ាងគួរឱ្យស្រឡាញ់ ដែលបានឃើញសកម្មភាព ពន្លឺ ជួយពាក់ស្បែកជើងឱ្យ មីណា ទៀតផង។
វីដេអូនេះ ត្រូវបានមហាជនអ្នកគាំទ្ររបស់តារាចម្រៀងរូបនេះ បានបង្ហោះលើ TikTok និង ចែករំលែកបន្តគ្នា ព្រមទាំងបញ្ចេញមតិសរសើរពីចរិកឬកពាដ៏រស់រាយគួរឱ្យស្រឡាញ់របស់លោកផងដែរ៕