ក្រោយបែកបាក់ស្នេហាអស់ច្រើនឆ្នាំ Suzy ស្រាប់តែនិយាយរឿងរៀបការយ៉ាងភ្ញាក់ផ្អើល
នៅក្នុងកម្មវិធីទូរទស្សន៍មួយកាលពីពេលថ្មីៗនេះ តារាសម្ដែងស្រី Suzy បានចែករំលែកអំពីជីវិតឯកជនផ្ទាល់ខ្លួនរបស់នាង ជាលើកដំបូងនៅពេលដែលនាងឈានដល់អាយុ ៣០ឆ្នាំ។ យ៉ាងណាមិញ បើគិតតាមអាយុរបស់កូរ៉េ ក្នុងឆ្នាំ ២០២៣ នេះ តារាស្រីរូបនេះឈានចូលអាយុ ៣០ ឆ្នាំហើយ ហើយពេលនោះនាងក៏បាននិយាយថានាងសប្បាយចិត្តនៅពេលដែលនាងកាន់តែចាស់។
អ្វីដែលកាន់តែធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលនោះគឺ តារាស្រីរូបនេះបាននិយាយពីរឿងស្នេហា និង ការរៀបការ ដែលមើលទៅនាងហាក់ដូចជាអស់សំណើចនឹងខ្លួនឯង នៅពេលដែលនាងបានជួបគ្រូទាយ ហើយគាត់បាននិយាយ ដល់អាយុ ៣១ ឆ្នាំ គឺជាឆ្នាំដែលល្អបំផុតសម្រាប់គិតគូពិធីមង្គលការ។
គ្រាន់តែនិយាយដល់អនាគតភ្លាម Suzy បាននិយាយឡើងថា ៖ «ខ្ញុំនឹងមិនស្តាយក្រោយទេ ទោះបីជាខ្ញុំរៀបការនៅឆ្នាំក្រោយក៏ដោយ ព្រោះខ្ញុំមិនស្តាយក្រោយចំពោះការសម្រេចចិត្តដែលខ្ញុំធ្វើក្នុងឆាកជីវិតនេះទេ»។
ទោះជាយ៉ាងណា តារាស្រីរូបនេះ ក៏មិនទាន់បានមានគម្រោងអំពីថ្ងៃមង្គលការខាងមុខនោះដែរ ហើយនាងថែមទាំងនិយាយទៀតថា ៖ «ខ្ញុំមិនទាន់មានគម្រោងច្បាស់លាស់នៅឡើយទេ។ បើសិនខ្ញុំពិតជាបានរៀបការមែន គឺប្រហែលជាត្រូវគិតសិន ព្រោះការរៀបការមិនមែនជារឿងធម្មតាទេ»។
ដូចដែលប្រិយមិត្តអ្នកគាំទ្ររបស់ Suzy បានដឹងខ្លះៗមកហើយ នាងបានបង្ហាញខ្លួនដំបូងក្នុងសិល្បៈ ក្នុងនាមជាតារាចម្រៀងនៅក្នុងឆ្នាំ ២០១០ ហើយនាងក៏ធ្លាប់ព័ត៌មានស្នេហាជាមួយនឹងអតីតមិត្តប្រុសរបស់នាង សុទ្ធសឹងតែជាតារាសម្ដែងប្រុសល្បីក្នុងវិស័យ K-drama គឺ តារាប្រុស Lee Min Ho និង Lee Dong Wook៕