មិនធម្មតា! មង្គលការ Patricia និង Note Vises យប់មិញ តារាល្បីៗ អភិជនហាយសូរ បុកចូលរួមគគ្រឹកគគ្រេង
កាលថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ គឺជាថ្ងៃបញ្ចប់កម្មវិធីមង្គលការរបស់តារាស្រី Patricia Good និង ហាយសូរលុយវាល់លានលោក Note Vises ទន្ទឹមនឹងនោះ គេឃើញថាកម្មវិធីនេះបានរៀបចំឡើងយ៉ាងស្រស់ស្អាតដោយធ្វើឡើងក្នុងសណ្ឋាគារល្បីឈ្មោះមួយកន្លែងគឺ «The Ballroom Capella Hotel Bangkok»។
ក្នុងកម្មវិធីមង្គលដ៏អធិកអធមនៃគ្រួសារអភិជន Note និង តារាស្រីល្បីថៃ Patricia នេះ គេឃើញថាមានការចូលរួមច្រើនពីសំណាក់តារាអ្នកសិល្បៈថៃល្បីៗ និង អ្នកជំនួញធំៗក្នុង និង ក្រៅប្រទេសដើម្បីមកសម្ដែងនូវការអបអរសារទរដល់គូស្វាមីភរិយាថ្មីថ្មោង។ ខាងក្រោមនេះជាវត្តមានតារាៗ អភិជន និង អ្នកជំនួញមួយចំនួនបានចូលរួមសូម សូមទស្សនារូបភាព ៖