(វីដេអូ) មុខកាមេរ៉ា អ្នកគ្រូ គេត វ៉ាក់ឌី បង្ហោះវីដេអូសប្បាយៗលើ Tik Tok តែក្រោយខ្នងជីវិតឯកាខ្លាំង
មហាជនអ្នកលេងបណ្តាញសង្គម Tik Tok ច្បាស់ជាបានស្គាល់មកហើយនូវ អ្នកគ្រូកែសម្ផស្សល្បីឈ្មោះ គេត វ៉ាក់ឌី ដែលតែងបង្ហាញនូវក្លីបវីដេអូសប្បាយៗ ធ្វើឱ្យមហាជនរីករាយទៅតាមផងដែរ។
យ៉ាងណាមិញ ថ្មីៗនេះ អ្នកគ្រូ គេត វ៉ាក់ឌី ក៏បានបង្ហាញអារម្មណ៍ឯកា ស្របពេលខ្លួនកំពុងឈឺ ដោយលើកឡើងពីកូនៗរបស់ខ្លួន និង បានបង្ហាញពីអារម្មណ៍ឯការបស់ខ្លួនយ៉ាងខ្លាំង។
បើទោះជាវីដេអូនោះ បានលុបចោលក្តី ប៉ុន្តែលោក អ៊ីកូ វ៉ាក់ស៊ុង បានយកវីដេអូនោះមកបង្ហោះ និង ភ្ជាប់នូវ caption មួយឃ្លាថា៖ «មើលហើយអាណិតអ្នកគ្រូ គេត! ឃើញគាត់សើចសប្បាយលេង Tik Tok តាមពិតគាត់ឯកាណាស់។ ជូនពរអ្នកគ្រូឆាប់ជា ហេងៗ»។
គួររំឭកថា កាលពីកន្លងមក អ្នកគ្រូ គេត វ៉ាក់ឌី ក៏ធ្លាប់បានបង្ហាញអារម្មណ៍ថាខ្លួនខ្វះភាពកក់ក្តៅ និង ឯកាខ្លាំងនៅក្នុងកម្មវិធី «V Talk Confession» ផងដែរ៕