ចាំក្មេងតូចពូកែរាំ Na Haeun បានឬទេ? ពេលនេះធំពេញរូបរាង សម្រស់ស្អាតខ្លាំងខ្លាំង
ជឿជាក់ថាប្រិយមិត្តដែលនិយមតាមដានវិស័យសិល្បៈកូរ៉េ K Pop ច្បាស់ជាស្គាល់ច្បាស់ពីក្មេងស្រីតូចមួយរូប ពោរពេញទៅដោយសមត្ថភាពផ្នែកខាងសិល្បៈ ជាពិសេសគឺការរាំតែម្ដង នោះគឺនាងតូច Na Haeun ដែលពេលនេះ នាងមានវ័យ ១៤ ឆ្នាំហើយ។
Na Haeun ធ្លាប់បានចេញមុខជាច្រើនដង ជាមួយនឹងសិល្បកររៀមច្បង មិនថាការរាំ ការសម្ដែង ឬ ថតស្ពតនានាអ្វីទេ ជាពិសេសទៅទៀតនោះ គឺសម្ដែងនៅលើឆាកប្រគល់ពានរង្វាន់ MMA កាលពីឆ្នាំ២០១៨ កន្លងទៅ។ មិនតែប៉ុណ្ណោះ កាលពីឆ្នាំ ២០២២ នេះ នាងបានចុះកុងត្រាផ្ដាច់មុខ ធ្វើជាសិល្បការិនីវ័យក្មេងរបស់ផលិតកម្ម SM ដោយពេលនេះ Haeun នឹងត្រៀមខ្លួន Debut ក្លាយជាសមាជិកមួយរូប ក្នុងក្រុមនារីថ្មីឆាប់ៗខាងមុខនេះទៀតផង។
ជាក់ស្ដែង ថ្មីៗនេះ Na Haeun បានធ្វើឱ្យទស្សនិកជនអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញរូបភាពរបស់នាងជាច្រើនសន្លឹក ត្រូវបានបង្ហោះចូលទៅក្នុងប្រព័ន្ធអ៊ីនធឺណេត បន្ទាប់ពីស្ងប់ស្ងាត់បាត់មុខមួយរយៈកន្លងមក។
បន្ទាប់ពីរូបទាំងនោះត្រូវបានចែកចាយរួចហើយ នាងក៏ត្រូវបានមហាជនអ្នកគាំទ្រជាច្រើនសម្ដែងការភ្ញាក់ផ្អើល និង លាន់មាត់សរសើរពីសម្រស់របស់នាងមិនដាច់ពីមាត់ ថានាងពិតជាស្រស់ស្អាតថែមឡើងទ្វេដង នៅពេលដែលនាងធំពេញវ័យបែបនេះ ព្រមទាំងអន្ទះសាររង់ចាំការ Debut ជាតារាចម្រៀងឆាប់ៗនេះផងដែរ៕
ខាងក្រោមនេះ ជារូបថតថ្មីៗរបស់ Na Haeun ពេលពេញវ័យ សូមរីករាយទស្សនាដូចតទៅ៖