យូរ៉ា អ្នកលក់ឡេអនឡាញនៅខេត្ត ប្រើតែទេពកោសល្យផ្ទាល់ខ្លួនមិនចេះបំប៉ោងរឿងឱ្យល្បីដើម្បីលក់ផលិតផលដាច់
ប្រិយមិត្តច្បាស់ជាស្គាល់រួចមកហើយ ចែ យូរ៉ា ដែលគេស្គាល់ថាអ្នកលក់អនឡាញដ៏ល្បីម្នាក់នៅខេត្តឧត្តរមានជ័យ។ ចែ យូរ៉ា ជាបុគ្គលរបស់មហាជនម្នាក់ ដែលទទួលបានការគាំទ្រពីអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក និង Tik Tok ជាពិសេសមហាជនជាច្រើនតែងតែសរសើរនូវថ្វីមាត់របស់អ្នកនាង គឺថារាល់ពេលមើលការឡាយរបស់អ្នកលក់អនឡាញរូបនេះម្តងៗតែងតែផ្ទុះសំណើចសើចក្អាកក្អាយ។
សម្រាប់ ចែ យូរ៉ា ហាក់ខុសពីអ្នករកស៊ីអនឡាញមួយចំនួនដែលព្យាយាមបង្កើតរឿងជេរគ្នា ឈ្លោះគ្នាដើម្បីទាក់ទាញអតិថិជន ដោយអ្នកលក់អនឡាញរូបនេះល្បីល្បាញដោយភាពថ្លៃថ្នូរ កម្រនឹងបង្កជម្លោះនឹងអ្នកអ្នកផ្សេងឡើយ មានតែនិយាយលេងសើចកំដរអារម្មណ៍មហាជនឱ្យសើចសប្បាយប៉ុណ្ណោះ។
ក្នុងនោះ គេសង្កេតឃើញថាមហាជនស្រឡាញ់ និង ចូលចិត្តអត្តចរិតធម្មជាតិរបស់ ចែ យូរ៉ា ណាស់ ជាពិសេសការនិយាយស្តីបែបរដឺនសំនៀងដើមអ្នកឧត្តរមានជ័យរបស់នាងតែម្តង។ ទន្ទឹមនឹងនោះ មានពាក្យសម្តីខ្លះត្រូវបានអ្នកនិយមលេងបណ្ដាញសង្គម Tik Tok កាត់លេងសើច និង ត្រាប់តាមច្រើនផងដែរ។ ក្រៅពីមានថ្វីមាត់ពូកែហើយ បើនិយាយពីសម្រស់ចែ យូរ៉ា វិញក៏ស្រស់ស្អាតមិនចាញ់តារាដូចគ្នា ហើយមហាជនពិតជាស្រឡាញ់ និង កោតសរសើរចំពោះ ចែ យូរ៉ា ណាស់នូវអត្តចរិត និង ភាពជាខ្លួនឯងមិនព្យាយាមបង្កើតមាតិកាបង្កជម្លោះដើម្បីប្រយោជន៍នៃការរកស៊ី៕