មានគេចង់ឱ្យត្រូវគ្នាជាមួយ Pok វិញ ស្រាប់តែស្រីស្រស់ Aum ឆ្លើយតបផាំងបែបខ្លីៗយ៉ាងនេះភ្លែត
ថ្វីដ្បិតតែជោគជ័យលើការងារសិល្បៈក៏ដោយ តែតារាស្រីរូបស្រស់សាច់ចាំ Aum Patcharapa នៅតែមិនទាន់ជោគជ័យចំពោះរឿងមួយដដែល ពោលគឺរឿងបេះដូង ព្រោះបុរសចុងក្រោយដែលមហាជនសង្ឃឹមថានឹងមានថ្ងៃពិសេសជាមួយនាង ពេលនេះក៏បានផ្តាច់ទំនាក់ទំនងគ្នា។
បើទោះបីជាទំនាក់ទំនង Aum និង ហាយសូរ Pok បានចប់ក៏ដោយ តែសម្រាប់អ្នកគាំទ្រខ្លះនៅតែសង្ឃឹមថាអ្នកទាំងពីរមានភាគរយត្រឡប់មករកគ្នានៅថ្ងៃណាមួយ ក្រោយឃើញរូបភាព និង ស្នាមញញឹមអ្នកទាំងពីរនៅផ្តល់ឱ្យគ្នាមិនប្រកាន់ ពិសេសក្នុងថ្ងៃមង្គលការតារាស្រី May Pitchanart តែម្តង ដែលមហាជនសង្កេតឃើញអតីតសង្សារគូនេះចូលរួម និង ញញឹមដាក់គ្នា។
ក្រោយឃើញរូបភាពទាំងនេះហើយ ថ្មីៗនេះមហាជនបែរជាងាកមកគាំទ្រអតីតគូស្នេហ៍មួយគូនេះម្តងទៀត ដោយបោះសម្តីចង់ឱ្យអ្នកទាំងពីរត្រូវគ្នាវិញ។ ទោះយ៉ាងណា ស្របពេលដែលមហាជនគាំទ្រ អ្នកកាសែតក៏បានសួរទៅកាន់ Aum ថា មានឃើញមហាជនគាំទ្រអ្នកទាំងពីរឱ្យត្រឡប់មកសាងស្នេហ៍ម្តងទៀតដែរទេ? ហើយមានអារម្មណ៍យ៉ាងណាចំពោះរឿងនេះ?
ភ្លាមនោះ Aum ក៏បានឆ្លើយយ៉ាងខ្លីទាំងស្នាមញញឹមឱ្យអ្នកគាំទ្រថា ៖ «ស្លាប់ហើយអត់ដឹងសោះ! ដូចជាអូសមិនផុតទាល់តែសោះរឿងនេះ»៕