ដឹងថាមានកូនភ្លាម បើចង់ឱ្យកូនឆ្លាតពីកំណើត ម៉ាក់ៗគួរញុំាអាហារទាំងនេះ
សម្រាប់ស្ត្រីមានផ្ទៃពោះ គ្រូពេទ្យតែងផ្តល់ដំបូន្មានឱ្យទទួលទានអាហារដែលផ្តល់ប្រយោជន៍ទាំងម្តាយ និងកូនក្នុងផ្ទៃ។ ក្នុងនោះអាហារសម្បូរសារធាតុចិញ្ចឹមគឺជាជម្រើសដ៏ល្អបំផុត ដែលសារធាតុចិញ្ចឹមសំខាន់ៗមានដូចជា វីតាមីន D អាស៊ីតហ្វូលីក និងជាតិដែកជាដើម។ ម្តាយណាក៏ចង់ឱ្យកូនឆ្លាតវាងវៃដែរ ដូចនេះ តើអ្នកម្តាយគួរបរិភោគអាហារណាខ្លះដើម្បីជួយឱ្យកូនឆ្លាតតាំងពីកំណើត?
១. ខ្លាញ់ត្រី
អាស៊ីតអូមេហ្គា ៣ (Omega-3 fatty acids) មានសារៈសំខាន់បំផុតជួយដល់ការលូតលាស់ខួរក្បាលទារក។ វាមានផ្ទុកយ៉ាងច្រើននៅក្នុងត្រីសាលម៉ុន ដូច្នេះបើចង់ឱ្យកូនឆ្លាតគួរទទួលទានពីរដង ឬលើសពីនេះក្នុងមួយសប្តាហ៍។ ចំណោមអាហារសមុទ្រ ក្នុងនោះ អ៊យស្ទ័រក៏ជួយដល់ភាពវ័យឆ្លាតរបស់កូនផងដែរ ដោយសារតែវាសម្បូរទៅដោយអ៊ីយ៉ូដ។
២. បន្លែស្លឹកបៃតង
ពពួកបន្លែស្ពៃខៀវឬស្ពៃបៃតង សម្បូរទៅដោយអាស៊ីតហ្វូលីក។ ការបរិភោគបន្លែស្ពៃខៀវអាចជួយការពារខួរក្បាលកូនពីការបំផ្លាញជាលិកា កាត់បន្ថយពិការភាពបំពង់សរសៃប្រសាទ រួមទាំងការពារពីជំងឺបេះដូងផ្សេងៗ។ បើមិនចំណូលទទួលទានស្ពៃ ស្ត្រីអាចប្រើវីតាមីនអាស៊ីតហ្វូលីកបន្ថែម តែត្រូវពិភាក្សាជាមួយគ្រូពេទ្យមុនពេលប្រើប្រាស់។
៣. ប្ល៊ូប៊័ររី
ប្ល៊ូប័ររីផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយដល់ការអភិវឌ្ឍន៍ភាពឆ្លាតវៃរបស់ទារក។ ក្រៅពីប្ល៊ូប៊័ររី ក្នុងនោះមានផ្លៃឈើដែលជាចំណោមផ្ទុកដូចគ្នាដូចជា ស្ត្រូប៊័ររី រ៉ាស់ប៊័ររី ប្លែកប៊័រី ប៉េងប៉ោះ និងសណ្តែក។
៤. ស៊ុត
នរណាក៏ល្បីថាបើចង់ឱ្យកូនឆ្លាតត្រូវតែញុំាស៊ុតនៅពេលពពោះ។ ជាការពិត ស៊ុតមានផ្ទុកប្រូតេអ៊ីនខ្ពស់ និងកាឡូរីទាប ជាពិសេសស៊ុតស្ងោរ។ ស៊ុតផ្ទុកនូវអាស៊ីតអាមីណូ ដែលហៅថា កូលីន (Choline) វាជួយដល់ការអភិវឌ្ឍន៍ខួរក្បាល និងជំនួយការចងចាំរបស់ទារក។ គួរជៀសវាងទទួលទានស៊ុតឆៅ ព្រោះវាអាចផ្ទុកបាក់តេរីបង្កជាផលវិបាកនៅពេលក្រោយ។
៥. គ្រាប់អាល់ម៉ុន
គ្រាប់អាល់ម៉ុនផ្ទុកទៅដោយខ្លាញ់ល្អ ម៉ាញ៉េស្យូម វីតាមីន E និងប្រូតេអ៊ីន។ សូម្បី អាស៊ីតខ្លាញ់អូមេហ្គា ៣ ក៏មានផងដែរ។ បើចង់ឱ្យកូនឆ្លាតវៃតាំងពីកំណើត ស្ត្រីពពោះត្រូវបរិភោគគ្រាប់អាល់ម៉ុនរៀងរាល់ថ្ងៃតាំងពីពេលពពោះរហូតដល់ថ្ងៃសម្រាល។
៦. គ្រាប់ល្ពៅ
ស័ង្កសីជាសារធាតុខនិជដែលត្រូវបានរកឃើញយ៉ាងច្រើននៅក្នុងគ្រាប់ល្ពៅ។ វាជួយជំរុញដល់ការអភិវឌ្ឍន៍រចនាសម្ព័ន្ធខួរក្បាលកូន និងបង្កើនភាពឆ្លាតវៃដល់កូន។ គ្រាប់ល្ពៅក្រៅពីផ្ទុកសារធាតុចិញ្ចឹមខ្ពស់ វាក៏ជាប្រភពផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ។
៧. ផ្លែប៊័រ
ជាផ្លែឈើផ្ទុកខ្ពស់នូវខ្លាញ់ល្អ ផ្លែប៊័រអាចជួយសម្រួលលំហូរឈាម ដែលជាផ្នែកមួយពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ខួរក្បាលកូនក្នុងផ្ទៃ។ វាផ្ទុកនូវហ្វូលែត មានសារៈសំខាន់ជួយការពារពីពិការភាពបំពង់សរសៃប្រសាទ។
៨. ទឹកដោះគោស្រស់
ការកង្វះជាតិដែកនៅអំឡុងពពោះ អាចធ្វើឱ្យកូនក្នុងផ្ទៃប្រឈមខ្សោយការអភិវឌ្ឍន៍ខួរក្បាល ជាពិសេសប្រាជ្ញាមិនឆ្លាតវៃ។ ដូច្នេះ ការផឹកទឹកដោះគោអាចមានប្រយោជន៍ជួយដល់មុខងារខួរក្បាល និងជំរុញដល់ការអភិវឌ្ឍន៍ខួរក្បាលតាំងពីមុនពេលកើត។
៩. ដំឡូងជ្វា
ដំឡូងជ្វាសម្បូរទៅដោយ បេតាការ៉ូទីន(beta-carotene) ជួយជំរុញដល់ការអភិវឌ្ឍន៍ប្រព័ន្ធការពាររាងកាយទាំងម្តាយ និងកូន។ វាក៏ផ្តល់នូវវីតាមីនសំខាន់ៗជួយដល់សុខភាពខួរក្បាលសម្រាប់ការយល់ដឹង និងប្រាជ្ញាទូទៅរបស់ទារកផងដែរ៕