ព្រះនាងតូច ចេនណា រំលេចព្រះកាយលើកនេះ កាន់តែប្លែក និង ស្រស់សោភាខ្លាំង
កន្លងមកមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម តែងនាំគ្នាកោតសរសើរទៅលើរូបសម្រស់ព្រះនាងតូច នរោត្តម ចេនណា ថាទ្រង់មានទេពកោសល្យ ចំណេះដឹង ព្រមទាំងចរិយាទន់ភ្លន់ ជាពិសេសពេលព្រះនាងតុបតែងខ្លួនគ្រងសម្លៀកបំពាក់បែបបុរាណ កាន់តែសមសួនថ្លៃថ្នូរទ្វេដង។
ក្រៅពីមហាជនផ្ទុះការកោតសរសើរទៅលើទេពកោសល្យរបស់ព្រះនាងហើយនោះ ជារឿយៗព្រះនាង ក៏តែងទទួលបានពាក្យលើកសរសើរទៅលើរូបសម្រស់ដ៏ស្រស់ផូរផង់ ទោះបីទ្រង់បង្ហាញព្រះកាយក្នុងសម្លៀកបំពាក់បុរាណ ឬបែបសម័យថ្មី ក៏មើលទៅសមសួនគាប់ភ្នែកដែរ។
តួយ៉ាងថ្មីៗនេះ ព្រះនាងតូច នរោត្តម ចេនណា បានរំលេចព្រះកាយជូនពរប្រជាជនកម្ពុជាក្រោយឱកាសពិធីបុណ្យភ្ជុំបិណ្ឌឱ្យគ្រប់គ្នាវិលត្រលប់មកគេហដ្ឋានវិញប្រកបដោយសុខសុវត្ថិភាព ប៉ុន្ដែរឿងដែលមហាជនផ្ដោតក្រសែភ្នែកមិនដាច់នោះគឺ ព្រះនាងតូចបានបង្ហាញព្រះកាយជាមួយសម្លៀកបំពាក់បែបនារីសម័យថ្មីឃ្យូតៗមើលទៅទ្រង់កាន់តែធំពេញរូបពេញរាងស្រស់ស្អាតខ្លាំង ព្រមជាមួយស្នាមញញឹមព្រះនាងទៀតនោះ កាន់តែទទួលបានការស្រឡាញ់ពេញចិត្តពីមហាជនទ្វេដង៕