NEW Honda CLICK125 បានវិលត្រលប់មកវិញជាមួយបច្ចេកវិទ្យាកាន់តែទំនើប
ក្រុមហ៊ុន អិន ស៊ី អិច គឺជាក្រុមហ៊ុន នាំចូល និង ចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលប្រកបដោយគុណភាពខ្ពស់ និង បច្ចេកវិទ្យាឈានមុខគេ ដូចជា ៖ ម៉ូតូ Honda រថយន្ត Honda និង ម៉ាស៊ីនកសិឧស្សាហកម្ម Honda។
ដោយមានការគាំទ្រជាច្រើនពីសំណាក់អតិថិជនទូទាំងប្រទេសកម្ពុជា នឹងដើម្បីជាការឆ្លើយតបទៅនឹងរាល់តម្រូវការរបស់អតិថិជន នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៣ ក្រុមហ៊ុន អិន ស៊ី អិច បានដាក់លក់ជាផ្លូវការ នូវម៉ូតូម៉ាក Honda CLICK125 ស៊េរីថ្មី! ដែលជាកំពូលម៉ូតូអូតូបែបស្ព័រក្រោមគំនិត «ACTIVATE THE LEADER SPIRIT» បង្ហាញពីស្មារតីនៃភាពនាំមុខគេលើគ្រប់ដងវិថី រចនាបែប 2-TONE-COLOR និង និមិត្តសញ្ញា CLICK ប្រភេទ Soft Emblem កាន់តែប្រណីត បន្ថែមនូវបច្ចេកវិទ្យាថ្មីទំនើបប្រព័ន្ធសោរឆ្លាតវៃ ឱ្យជីវិតរបស់អ្នកកាន់តែងាយស្រួល។
ក្រឡេកមើលចង្កៀងមុខ ចង្កៀងក្រោយ សុទ្ធតែបានបំពាក់នូវអំពូល LED បង្កើនភាពស្ព័រ សម្រួលដល់ការមើលឃើញច្បាស់គ្រប់ស្ថានភាពផ្លូវ។ លើសពីនេះ Honda CLICK125 ក៏មានបំពាក់នូវប៊ូតុងបិតបើកភ្លើង ដែលត្រូវបានបង្កើតឡើងជាពិសេសសម្រាប់តែប្រទេសកម្ពុជា ដែលលោកអ្នកអាចបិតបើកចង្កៀងមុខបានតាមតម្រូវការ។
សម្រាប់ម៉ូតូ Honda CLICK125 ស៊េរីថ្មីនេះដែរក៏មានផ្តល់នូវការធានាជូនរយៈពេល ២ (ពីរ) ឆ្នាំ ឬ ស្មើនឹង ២៤០០០ គីឡូម៉ែត្រ។ គូសបញ្ជាក់ផងដែរថា សម្រាប់ម៉ូតូ Honda CLICK125 ស៊េរីថ្មីនេះក៏មានជម្រើសរហូតទៅដល់ ៣ (បី) ពណ៌ មានដូចជា ៖ ពណ៌ស ពណ៌ខ្មៅ និង ពណ៌ក្រហម។
បញ្ជាក់បន្ថែម ៖ អតិថិជនទាំងអស់អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូ Honda ទាំងអស់ទូទាំងប្រទេសចាប់ពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៣ នេះតទៅ។ សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់លីងខាងក្រោម ៖
• Website: https://www.ncxhonda.com/motorcycles/kh/ACB125CBTP-CA