(វីដេអូ) ថ្ងៃការកូន ឪពុកបែរជាមកលួចអង្គុយយំ ក្រោយពីដឹកដៃកូនស្រីឱ្យទៅកូនកំលោះមើលថែបន្ត
បណ្តាញសង្គមហ្វេសប៊ុកនៅក្នុងប្រទេសវៀតណាម កំពុងមានការផ្ទុះការចាប់អារម្មណ៍រំជួលចិត្តជាមួយនឹងឃ្លីបវីដេអូរបស់ឪពុកម្នាក់ ដែលមកលួចអង្គុយសម្រក់ទឹកភ្នែកម្នាក់ឯង ក្រោយពីដឹកដៃកូនស្រីរបស់ខ្លួនឱ្យទៅកូនកំលោះក្នុងថ្ងៃមង្គលរបស់នាង។
ក្នុងឃ្លីបវីដេអូបានបង្ហាញឱ្យឃើញថា នៅក្នុងពិធីមង្គលការពេញទៅដោយញាតិមិត្ត និង ភ្ញៀវណែនរោង តែបុរសចំណាស់ម្នាក់ដែលជាឪពុកកូនក្រមុំ បែរជាមកអង្គុយស្ងៀមៗនៅជ្រុងរោងតែម្នាក់ឯង មុខមើលទៅហាក់កំពុងពិបាកចិត្ត ព្រមទាំងបានលើកដៃជូតទឹកភ្នែកទៀតផង។
មូលហេតុដែលឪពុករូបនេះមកលួចអង្គុយយំតែម្នាក់ឯង ព្រោះតែរំជួលចិត្តខ្លាំងពេក ពោលគឺរំជួលចិត្តនឹងការជូនកូនស្រីរបស់ខ្លួនឱ្យទៅកូនកំលោះថែរក្សាបន្ត ទាំងដែលកន្លងមកកូនធ្លាប់តែធ្លាប់នៅក្នុងរង្វង់ឱបក្រសោបរបស់ខ្លួន។ ដោយឡែក មហាជននៅតាមបណ្តាញសង្គម ម្នាក់ៗឃើញហើយសឹងតែស្រក់ទឹកភ្នែកតាម ព្រោះបើមើលទៅឪពុករូបនេះពិតជាស្រឡាញ់កូនស្រីខ្លាំងណាស់ ហើយក៏សង្ឃឹមថាកូនកំលោះនឹងស្រឡាញ់ថែរក្សានាង ឱ្យដូចជាឪពុកនាងស្រឡាញ់នាង៕ សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖