(វីដេអូ) មហាជននាំគ្នាប្រតិកម្ម ក្នុងមង្គលការមួយមានអ្នករបាំបាចផ្កា រាំមិនត្រូវក្បួន ចេះតែរាំឱ្យតែបានៗ
ថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញទិដ្ឋភាពក្នុងពិធីមង្គលការមួយ មានការរាំរបាំបាចផ្កា ដែលមើលទៅហាក់មិនត្រូវទម្រង់ មានបញ្ចេញកាយវិការមិនសូវសមរម្យថ្លៃថ្នូរ ប្រាសចាកពីក្បួនច្បាប់ដើម។
ដោយមើលឃើញពីភាពមិនស័ក្ដិសម ស្រាប់តែនៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៣ មានគណនីហ្វេសប៊ុកមួយឈ្មោះ ហៀង សុវណ្ណ រតនា ឆានុន បានបង្ហោះសារប្រតិកម្មចំៗដើម្បីស្ថាបនាថា ៖ «ខ្ញុំនិយាយក្នុងគោលបំណងល្អដើម្បីឱ្យកែសម្រួល រិះគន់ដើម្បីស្ថាបនា…និយាយក្នុងនាមអ្នកស្គាល់ បើគិតថាខ្ញុំទើសក៏ថាបាន…ការលើកយករបាំជូនពរមករាំបាចផ្កាក្នុងពិធីមង្គលការគឺជារឿងដែលល្អបំផុត…តែអ្វីដែលខុសធ្ងន់បំផុតគឺ…រាំមិនត្រូវនឹងក្បាច់រាំ មិនត្រូវនឹងទម្រង់ភ្លេង រាំឆ្គងៗ ហើយមួយទៀតរបាំជូនពររាំក្នុងពិធីមង្គលការតើអ្នកណាឱ្យរាំអង្គុយ…?»។
ម្ចាស់គណនីហ្វេសប៊ុករូបនេះ បានបន្តទៀតថា ៖ «អ្នកធ្វើនេះអាចនិយាយបានថា ជាន់ពន្លិច ប្រមាថមើលងាយដល់របាំបុរាណខ្មែរតែម្តង…អ្នករបាំគ្រប់រូបមុននឹងគេចេះរាំ គេរៀនដល់សាលាវិចិត្រសិល្បៈ មានគ្រូបង្ហាត់ត្រឹមត្រូវសឹងតែមិនចង់ចេះរាំផង…ចុះយើងវិញរៀនហាត់មកពីណា..មានគ្រូបង្ហាត់ត្រឹមត្រូវអត់..ឬក៏រាំតាមការនឹកឃើញរាំតាមចិត្តចង់…សំខាន់រាំនៅប្រទេសថៃទៀត ចុះបើថៃគេឃើញ តើគេសើចចំអកមើលងាយដល់របាំបុរាណខ្មែរយ៉ាងណាទៅ…មុននឹងធ្វើអីមួយសូមមេត្តាគិតពិចារណាឱ្យបានត្រឹមត្រូវ…ពេលខ្លះយើងគិតថាល្អ ប៉ុន្តែផ្ទុយទៅវិញគឺស្មើនឹងការជាន់ពន្លិចវប្បធម៌ខ្មែរ»។ សូមទស្សនាវីដេអូខាងក្រោម ៖