មិនត្រឹមជា MUC 2020 តែ រ៉េត សារីតា ក៏ជាពិធីការិនីឆ្នើមអាចនិយាយបានច្រើនភាសា ផ្ទុះការសរសើរខ្លាំង
បើនិយាយចំពោះ Miss Universe Cambodia 2020 កញ្ញា រ៉េត សារីតា ប្រិយមិត្តសុទ្ធសឹងតែបានជ្រាបហើយពីសមត្ថភាព ទេពកោសល្យរបស់បវរកញ្ញារូបនេះ ដែលមិនត្រឹមតែខ្លាំងក្នុងវិស័យបវរកញ្ញា ពូកែក្នុងវិស័យសម្ដែងភាពយន្តនោះទេ ស្រីស្អាតរូបនេះថែមទាំងជាសិល្បករពោរពេញដោយសមត្ថភាពថែមទៀតផង។
លើសពីនេះទៅទៀតនោះ បវរកញ្ញា រ៉េត សារីតា តែងត្រូវបានមហាជនចាប់អារម្មណ៍ និង សរសើរខ្លាំងពីសមត្ថភាពជាពិធីការិនីរបស់នាង ខណៈបង្ហាញវត្តមានលើឆាកកម្មវិធីធំតូចផ្សេងៗជាច្រើនពេញដោយទេពកោសល្យ ពូកែវោហារស័ព្ទផ្នែកភាសា ខ្លាំងទាំងភាសាបរទេស និង ភាសាជាតិ និយាយបានយ៉ាងល្អរលូន។
ជាមួយគ្នានោះ យោងតាមគណនី Tiktok មួយបានបង្ហោះវីដេអូកាត់តជាច្រើនរបស់តារាស្រី រ៉េត សារីតា ឡើងធ្វើជាពិធីការិនីក្នុងកម្មវិធីតូចធំទាំងជាតិ និង អន្តរជាតិ ហើយថែមទាំងបានបន្ថែមជាមួយនឹង Caption ថា ៖ «កញ្ញា រ៉េត សារីតា បវកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០២០ គឺជាពិធីការិនីដ៏មានទេពកោសល្យមួយរូប ដែលមិនត្រឹមតែប្រើប្រាស់ភាសាជាតិប៉ុណ្ណោះទេ កញ្ញាក៏អាចប្រើភាសាអង់គ្លេស និង ភាសាបារាំងបានយ៉ាងស្ទាត់ជំនាញ ទទួលស្គាល់ និង កោតសរសរពីសំណាក់មហាជនទូទៅ ហើយតែងតែមានវត្តមានជាអ្នកសម្របសម្រួលកម្មវិធីផ្លូវការតូចធំជាច្រើនមិនដែលដាច់ឡើយ»៕ ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖