គ្រូទាយម្នាក់ធ្លាប់មើលឱ្យ Winai បានទម្លាយការពិតថា Winai ត្រូវអស់អាយុតាំងពីចុងឆ្នាំ ២០២៣ មកម្ល៉េះ
ក្រោយតស៊ូជាមួយជំងឺពងបែកយ៉ាងលំបាកអស់រយៈ ៥ ឆ្នាំមក នៅទីបំផុតតារាសម្ដែងជើងចាស់ លោក Winai Kraibutr បានលាចាកលោកមួយនេះទៅដោយគ្មានថ្ងៃត្រឡប់ កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅ។
ដោយឡែក ក្នុងអំឡុងពេលលោក Winai តស៊ូព្យាបាលជាមួយជំងឺ រូបលោកក៏ធ្លាប់បានឱ្យគ្រូទាយម្នាក់ ជួយមើលថាមកពីអ្វីបានជា ជំងឺរបស់ខ្លួនមិនបាត់សោះ។ ក្នុងនោះដែរ ក្រោយលោកគ្រូរូបនេះ ប្រាប់ពីហេតុផល និង មូលហេតុ ហើយ Winai និង ក្រុមគ្រួសារក៏ព្រមធ្វើតាម អ្វីដែលអាចធ្វើទៅបាន រីឯលទ្ធផលមួយរយៈតែប៉ុណ្ណោះ ចុងក្រោយតារាសម្ដែងប្រុស Winai នៅតែលាចាកលោកដដែល។
ក្រោយលោក Winai បានលាចាកលោកនេះទៅ លោកគ្រូរូបនេះក៏បានប្រាប់ថា៖ «តាមពិតទៅ Winai គាត់ត្រូវបាត់បង់ជីវិតតាំងពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៣ មកឯណោះ តែដោយសារតែកុសលផលបុណ្យរបស់លោក ដែលបានធ្វើនាពេលកន្លងមក ទើបជួយឱ្យលោក Winai អាចបន្តរស់នៅបាន តែនៅតែមិនបានយូរដដែល»៕