ប្រកាសពីទំនាក់ទំនងមិនប៉ុន្មានផង កំលោះសង្ហា Nonkul លេចមុខក្នុងខួបកំណើតអ្នកមេម៉ាយសាច់ខ្ចី Aff យ៉ាងរីករាយ
កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅនេះ តារាសម្ដែងប្រុសលោក Nonkul បានប្រកាសពីទំនាក់ទំនងរបស់ខ្លួននឹងតារាសម្ដែងស្រី Aff ច្បាស់ៗនៅចំពោះមុខអ្នកកាសែតថា លោកពិតជាបានតាមញ៉ែតារាស្រី Aff Taksaorn មែន ពោលគឺតាំងពីថ្ងៃដែលតារាស្រី Aff បានយកបាយឱ្យលោកញ្ញាំខណៈពេលលោកកំពុងគេងនៅពេទ្យ ពេលនោះហើយដែលលោកចាប់ផ្ដើមស្រឡាញ់ និង តាមញ៉ែតារាសម្ដែងស្រីរូបនេះ។
ដោយឡែក សម្រាប់ទំនាក់ទំនងអ្នកទាំងពីរ បើតាម Nonkul ផ្ដល់បទសម្ភាស គឺនៅមិនទាន់ជាសង្សារនឹងគ្នានោះទេ តែកំពុងមើលចិត្តគ្នា ហើយមុនចេញមកផ្តល់បទសម្ភាសលោកក៏បានពិភាក្សា ក៏ដូចជានិយាយជាមួយ Aff Taksaorn រួចរាល់ដែរ មិនមានការលាក់លៀមអ្វីឡើយ។
យ៉ាងណាមិញ ក្រោយពីប្រកាសពីទំនាក់ទំនងមិនបានប៉ុន្មានផង គេស្រាប់តែឃើញវត្តមាន Nonkul ក្នុងថ្ងៃខួបកំណើតរបស់ Aff ដែលមិត្តភក្តិជាអ្នកធ្វើឱ្យតារាសម្ដែងស្រីរូបនេះ លើសពីនេះគឺភាពសិ្នតស្នាលរវាង Nonkul និង ក្រុមមិត្តភក្តិរបស់ Aff ពិតជាមិនធម្មតា មិនត្រឹមតែប៉ុណ្ណឹងនោះទេ អ្នកគាំទ្រ និង អ្នកសិល្បៈជាច្រើនហាក់មានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ក្រោយពីឃើញរូបភាពបែបនេះ៕